ភ្នំពេញ៖បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនមិនប្រយ័ត្នទៅបុកជាមួយនឹងរថយន្តធំពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំរីឋឯម្ចាស់បានរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ។
ហេតុការណ៍ការគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៦នឹង១០នាទីយប់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវលេខ១៩៦៦ កែងនឹងផ្លូវលេខ១០១១ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងគេបានឃើញបុរសម្នាក់ជិះម៉ូតូស្កុបពីពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1FG-0411 ជិះធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៩៦៦ ខណៈពេលមកដល់ត្រង់ចំណុចនឹងកែងផ្លូវលេខ១០១១ ស្រាប់តែជ្រុលទៅបុកជាមួយនឹងរថយន្តធុនធំម៉ាកយីឌុបក្បាលពណ៌សមួយគ្រឿងពាក្យស្លាកលេខកំពង់ចាម3A-9477 កំពុងបើពេញទំហឹងបណ្ដាលឲ្យដួលបោកទៅនឹងថ្នល់រងការខូចខាតយ៉ាងដំណំ រីឯម្ចាស់ម៉ូតូបានរងរបួសធ្ងន់ធ្ងរត្រូវបានរថយន្តសារមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ដើម្បីត្រួតពិនិត្យមើលនិងធ្វើការវាស់វែងរួចរាល់ក៏បានយករថយន្តនិងម៉ូតូជនរងគ្រោះទៅរក្សាទុកធ្វើការវាស់វែងរួចរាល់ក៏បានយករថយន្តនិងម៉ូតូជនរងគ្រោះទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខរងចាំដោះស្រាយគ្នានៅពេលក្រោយ។
រាយការណ៍ដោយ-P.23