ភ្នំពេញ៖ ម៉ូតូ២គ្រឿងបានបើកវ៉ាជែងជាមួយនឹងរថយន្តមិនផុតជ្រុលទៅបុកគ្នាពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីព្រឹកវេលាម៉ោង០៦នឹង៣៥នាទី ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវរទះភ្លើង ក្នុងសង្កាត់កាកាបទី០២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានូវមុនពេលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងគេបានឃើញបុរសម្នាក់ជិះម៉ូតូស្កុបពី ១គ្រឿងពាក់ស្លាកលេខភ្នំពេញ1HP-4841 ធ្វើដំណើរតាមបណ្ដោយផ្លូវរទះភ្លើងលិចទៅកើត ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូឌ្រីមសង់ ១គ្រឿងពាក់ស្លាកលេខភ្នំពេញ1AN-8536 ជិះបញ្ច្រាស់ទិសដៅគ្នាក្នុងល្បឿនលឿនហើយក៏បានវ៉ាជែងមិនផុតក៏ជ្រុលទៅបុកគ្នាពេញទំហឹងដួលបោកទៅនឹងថ្នល់បណ្ដាលឲ្យម៉ូតូទាំង២រគ្រឿងរងការខូចខាតយ៉ាងដំណំតែសំណាងល្អករណីគ្រោះថ្នាក់ចរាចរណ៍នេះមិនបង្កឱ្យមានរបួសស្នាមដល់មនុស្សឡើយ។
ក្រោយកើតហេតុភាគីទាំងសងខាងក៏ធ្វើការសម្របសម្រួលគ្នាដោយភាគីខាងម៉ូតូឌ្រីមសង់ព្រមទទួលសំណងសងទៅលើភាគីខាងម៉ូតូស្តុប២ដើម្បីបញ្ចប់រឿងដោយមិនរំខានដល់សមត្ថកិច្ចឡើយ។
រាយការណ៍ដោយ-P.23