មន្ត្រីការពារជាតិម្នាក់បានប្រាប់សារព័ត៌មាន TASS កាលពីថ្ងៃអាទិត្យថា យោធារបស់សហរដ្ឋអាមេរិកបានរងការបាញ់ប្រហារនៅក្នុងប្រទេសស៊ីរីភាគខាងកើតកាលពីថ្ងៃសៅរ៍ ហើយយើងតាមការរាយការណ៍បឋមបានឱ្យដឹងថា ការបាញ់ប្រហារនេះមិនបង្កឱ្យមានការរងរបួស និងការខូចខាតខាងខាងរចនាសម្ព័ន្ធណាមួយទេ។
មន្ត្រីការពារជាតិរូបនោះបាននិយាយថា «ខ្ញុំអាចបញ្ជាក់បានថា មានការវាយប្រហារដោយប្រយោលមួយនៅក្នុងទីក្រុង Conoco (ប្រទេសស៊ីរី)។ នៅពេលនោះ ការរាយការណ៍បឋមបានឱ្យដឹងថាមិនមានអ្នករងរបួស និងការខូចខាតរចនាសម្ព័ន្ធអ្វីទេ»។
ទីភ្នាក់ងារសារព័ត៌មាន SANA បានរាយការណ៍ដោយដកស្រង់ប្រភពក្នុងស្រុកថា ការផ្ទុះមួយបានកើតឡើងនៅឯរោងចក្រកែច្នៃឧស្ម័នមួយនៅទីក្រុង Conoco ដែលមានទីតាំងនៅជិតមូលដ្ឋានយោធាសហរដ្ឋអាមេរិកក្នុងខេត្ត Deir ez-Zor នៃប្រទេសស៊ីរី។
នៅក្នុងសន្និសីទសារព័ត៌មានទៀងទាត់មួយកាលពីថ្ងៃព្រហស្បតិ៍ លេខាធិការសារព័ត៌មាននៃមន្ទីរប៉ង់តាហ្គោន លោក John Kirby បានសម្តែងការព្រួយបារម្ភទាក់ទងនឹងការវាយប្រហារកាលពីពេលថ្មីៗនេះប្រឆាំងនឹងមូលដ្ឋានយោធាសហរដ្ឋអាមេរិកនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់៕
ប្រភព៖ក្រសួងព័ត៌មាន