ប្រទេសចិនប្រឆាំងនឹងការអនុវត្តរបស់សហរដ្ឋអាមេរិកដែលបានដាក់បន្ថែមអង្គភាពរបស់ចិនទៅក្នុងបញ្ជីត្រួតពិនិត្យការនាំចេញ

255

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន (MOC) បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសចិនប្រឆាំងដាច់ខាតនឹងសហរដ្ឋ​អាមេរិកដែល​បានដាក់បន្ថែមអង្គភាពចំនួន ២៣ របស់ចិនទៅក្នុងបញ្ជីអង្គភាពត្រួតពិនិត្យការនាំចេញរបស់ខ្លួន។

យោងតាមអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរូបនោះបានឱ្យដឹងថា ការអនុវត្តនេះ ដោយមិនយកចិត្ត​ទុកដាក់លើអង្គហេតុដែល​បានកើតឡើងដោយផ្អែកទៅលើមូលដ្ឋាននានា ដូចជាបញ្ហា «សិទ្ធិមនុស្ស» ដែលសហរដ្ឋអាមេរិកធ្វើឱ្យមានគំនិតទូទៅនៃសន្តិសុខជាតិ និងការរំលោភទៅការគ្រប់គ្រងការនាំចេញ។

អ្នកនាំពាក្យរូបនោះបាននិយាយថា «នេះ គឺជាការគៀបសង្កត់ដោយមិនសមហេតុផលដល់សហគ្រាសរបស់ចិន និងជាការខូចខាត​យ៉ាងធ្ងន់ធ្ងរដល់ច្បាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ ដែលប្រទេសចិនប្រឆាំងដាច់ខាត»។

ដោយជំរុញឱ្យសហរដ្ឋអាមេរិកបញ្ឈប់ជាបន្ទាន់នូវការអនុវត្តដែលខុសនោះ អ្នកនាំពាក្យរូបនោះបាននិយាយថា ប្រទេសចិននឹងចាត់​វិធានការចាំបាច់ទាំងអស់ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់បណ្តាក្រុមហ៊ុនចិន៕

ប្រភព​៖ក្រសួងព័ត៌មាន