ភ្នំពេញ៖ម៉ូតូ២គ្រឿងជិះលឿនដូចគ្នាបណ្ដាលឲ្យទាក់ដៃចង្កូតដួលហើយខ្ទាតទៅចូលចំកង់រថយន្តរងការខូចខាតទាំង៣គ្រឿងរីឯម្ចាស់ម៉ូតូPCXព្រលឹងនូវចុងសក់ ។
ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៦នឹង៤០នាទៅ ព្រលប់ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ក្នុងសង្កាត់កាកាបទី០១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នូវមុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញ បុរសម្នាក់ជិះម៉ូតូឌ្រីមសង់សេ១២៥ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខកំពង់ចាម1U-7037 ជិះធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងល្បឿនលឿនមិនប្រយ័ត្នក៏បានជ្រុលទៅទាក់ដៃចង្កូតជាមួយនឹងម៉ូតូម៉ាកPCXពណ៍សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1FX-6678 ជិះធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សីដូចគ្នាក៏បានមកក្បែរហើយទាក់ដៃចង្កូតបណ្ដាលឲ្យដួលហើយខ្ទាតចូលទៅចំកង់រថយន្តម៉ាកHYUNORI ពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3D-2103 ដែលកំពុងបើកបរស្របទិសដៅគ្នា ធ្វើឲ្យម្ចាស់ម៉ូតូPCX លោតចេញរួចព្រលឹងនូវចុងសក់ចំណែកម៉ូតូ២គ្រឿងរួមជាមួយនឹងរថយន្តមួយគ្រឿងទៀតបានរងការខូចខាតបន្តិចបន្តួច ។
ក្រោយកើតហេតុភាគីទាំងបីបានធ្វើការសម្របសម្រួលគ្នាសងរាល់ការខូចខាតទៅឲ្យគ្នារាងៗខ្លួនដើម្បីបញ្ចប់រឿងនូវនឹងកន្លែងកើតហេតុ ដោយមិនបានធ្វើឲ្យសមត្ថកិច្ចណាម្នាក់វិលមុខនិងឈឺក្បាលជាមួយនឹងពួកគាត់ទាំងបីឡើយ។
រាយការណ៍ដោយ-P.23