សៀមរាប៖ ក្រុមការងារមន្ទីរប្រៃសណីយ៍ និងទូរគមនាគម ន៍ខេត្ដសៀមរាប បានជីកដីបង្កប់ខ្សែកាប្លិ៍អ៊ុបទិកក្រោមដីបានប្រទះឃើញ គ្រាប់បែកដៃ ចំនួន៧គ្រាប់ និងបានរាយការ ណ៍ទៅកាន់អង្គភាពស៊ីម៉ាក់ខេត្ត ចុះមកធ្វើការរុករក រហូត មកដល់ពេលថ្ងៃទី១២ខែកក្ក ដានេះ បានប្រទះឃើញជិត ៤០០គ្រាប់បន្ថែមទៀត។
លោក អ៊ាន សុធា ប្រធានកងឯកភាពកំចាត់មីនទី៤ ប្រចាំខេត្ដសៀមរាប និងខេត្ដកំពង់ធំ បានឲ្យដឹងនៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២១នេះថា បន្ទាប់ពីមានសេចក្តីរាយការណ៍ពីក្រុមការ ងារមន្ទីរប្រៃសណីយ៍ និងទូរ គមនាគមន៍ខេត្ដ កាលពីថ្ងៃទី ១០ ខែកក្កដា លើករណីប្រទះ ឃើញគ្រាប់បែកដៃ ខណៈពេលកំពុងជីកដីបង្កប់ខ្សែកាប្លិ៍អ៊ុបទិកក្រោមដី នៅបរិវេណជាប់របងវិទ្យាល័យ១០ មករា ១៩៧៩ ក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀម រាប រហូតមកដល់ពេលនេះ ក្រុមការងារជំនាញបានជីក កកាយរុករកគ្រាប់បែកទាំង នោះ បានសរុបចំនួនជិត ៤០០គ្រាប់ហើយ។លោកបន្តថា តាមការសន្និដ្ឋានរបស់ក្រុមអ្នកជំនាញ គ្រាប់បែកដែលបន្សល់ទុកនៅក្រោមដីនេះ អាចនឹងមានច្រើនទៀត ហើយក្រុមការងារស៊ីម៉ាក់ នឹងបន្ដជីករុករកបន្ថែម ដើម្បីប្រមូលយកទៅកំទេចចោល។
លោកបានឲ្យដឹងទៀតថា គ្រាប់បែកដែលប្រទះឃើញនេះ ជាគ្រាប់បែកផលិតនៅប្រទេសអង់គ្លេស ម៉ាក់ M 36 UK វាអាចប្រឈមគ្រោះថ្នាក់ដល់មនុស្ស ប្រសិនបើមាន ការជីកកាយប៉ះពាល់ឬដំ ឬធ្វើឲ្យជ្រុះធ្លាក់ទៅដី។
សំឡេង៖ឥឡូវនេះអង្គភាពស៊ីម៉ាក់យើងខ្ញុំកំពុងតែជីកកាយ រុករកបន្តថែមទៀត អ៊ីចឹងគ្រាប់នេះនៅសល់ ហើយព្រឹកមិញនេះ បានរកឃើញជាង៣០គ្រាប់ទៀត ប្រភេទគ្រាប់បែកហ្នឹងដដែល តែចំនួនពិតប្រាកដ នៅក្នុងរណ្តៅនេះមិនមានប៉ុន្មាន ទំហំប៉ុណ្ណាទេ អាចល្ងាចនេះនឹងដឹងថាគ្រាប់នេះ នៅមានទៀតឬយ៉ាងម៉េច គ្រាប់នេះមិនមែនអស់សុពលភាពទេ គឺរង់ចាំតែការផ្ទះទេ កាលណាជីកកាយឬដំចំទៅអាចបង្កគ្រោះថ្នាក់ ដល់មនុស្សស្លាប់តែម្តង”។
សូមជម្រាបផងដែរថា យោងតាមអ្នកជំនាញស៊ីម៉ាក់ គ្រាប់បែកដៃទាំងនោះ ត្រូវបានគេកប់ចោលជាច្រើនឆ្នាំមកហើយ ដែលទីនោះអាចជាចំណុចជាឃ្លាំងគ្រាប់មួយកន្លែង ប៉ុន្ដែមិនអាចសន្និដ្ឋានបានថា បានកប់ទុកចោលនៅឆ្នាំណានោះទេ គ្រាន់តែរំពឹងថា គ្រាប់បែកដែលបន្សល់ទុកនៅក្រោមដីនេះ អាចនឹងមានច្រើនទៀត ហើយក្រុមការងារស៊ីម៉ាក់ នឹងបន្ដជីករុករកបន្តទៀត ដើម្បីប្រមូលយកទៅកំទេចចោល៕
ប្រភព៖ក្រសួងព័ត៌មាន