ក្រុមគ្រូពេទ្យផ្នែកវះកាត់នៃមន្ទីរពេទ្យខេត្តកោះកុង បានសហការគ្នា ជាមួយក្រុមគ្រូពេទ្យផ្នែកសម្ភព និងក្រុមគ្រូពេទ្យព្យាបាលជំងឺកូវីដ ជួយវះកាត់យកកូន ជូនស្រ្តីវិជ្ជមានកូវីដ១៩ចំនួន ០១នាក់ បានដោយជោគជ័យ

378

កោះកុង៖ នៅថ្ងៃចន្ទ ៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យផ្នែកវះកាត់នៃមន្ទីរពេទ្យខេត្តកោះកុង បានសហការគ្នា ជាមួយក្រុមគ្រូពេទ្យផ្នែកសម្ភព និងក្រុមគ្រូពេទ្យព្យាបាលជំងឺកូវីដ ជួយវះកាត់យកកូន ជូនស្រ្តីវិជ្ជមានកូវីដ១៩ចំនួន ០១នាក់ បានដោយជោគជ័យ ដោយសារស្ត្រីនោះគាត់មានផ្ទែពោះគ្រប់ខែ ប៉ុន្តែមានបញ្ហាសុខពាំងមាត់ស្បូន និងបញ្ហាធ្លាក់ឈាម មិនអាចសម្រាលតាមធម្មតាបាន។ ដែលនេះជាករណីទី១ ដែលមានករណីស្ត្រីវិជ្ជមានកូវីដ១៩ វះកាត់យកកូននៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកោះកុង ។

ទោះជាបច្ចុប្បន្នថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យយើងកំពុងមមាញឹកក្នុងបេកកម្មក្នុងការបង្ការ ទប់ស្កាត់ និងថែទាំ ព្យាបាលអ្នកជំងឺកូវីដ១៩ ជាច្រើននាក់ និងមានមន្ត្រីសុខាភិបាលយើងមួយចំនួនបានឆ្លងជំងឺនេះរួចហើយយ៉ាងណាក៏ ដោយ ក៏ក្រុមគ្រូពេទ្យយើងនៅតែប្តេជ្ញាខិតខំប្រឹងប្រែងបំពេញកាតព្វកិច្ចទាំងនេះ ទាំងការផ្តល់សេវាវះកាត់ សម្រាលកូន ទាំងការថែទាំ ព្យាបាល ទាំងអ្នកជំងឺកូវីដ និងអ្នកជំងឺទូទៅផ្សេងៗ ឱ្យអស់លទ្ធភាព និងបន្តបេសកកម្មនេះបន្តទៅទៀត ។

ក្រុមគ្រូពេទ្យ ផ្នែកវះកាត់ ផ្នែកសម្ភព និងក្រុមគ្រូពេទ្យជួរមុខយើងដែលបានខិតខំប្រឹងប្រែងបំពេញកាតព្វកិច្ចប្រកបដោយឆន្ទ: និងការទទួលខុសត្រូវខ្ពស់ ទោះជាត្រូវប៉ះពាល់ប្រឈមរាប់ម៉ោងទៅនឹងជំងឺឆ្លងដែលគ្រប់គ្នាខ្លាចរអារយ៉ាងណាក៏ដោយ ៕

ប្រភព៖ក្រសួងព័ត៌មាន