ប្រទេសកៀហ្ស៊ីស្ថានទទួលបានវ៉ាក់សាំងរបស់ចិនកញ្ចប់ទី ២

291

ស្ថានទូតចិនប្រចាំនៅទីក្រុង Bishkek នៃប្រទេសកៀហ្ស៊ីស្ថានបាននិយាយថា កាលពីថ្ងៃអាទិត្យ ប្រទេសកៀរហ្ស៊ីស្ថានបានទទួលកញ្ចប់ទីពីរនៃវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពីប្រទេសចិន។

ឯកអគ្គរដ្ឋទូតចិន លោកស្រី Du Dewen និងនាយករដ្ឋមន្រ្តីកៀរហ្សីស្ថាន លោក Ulukbek Maripov បានចូលរួមពិធីប្រគល់ទទួលវ៉ាក់សាំងនេះនៅឯអាកាសយានដ្ឋានអន្តរជាតិ Manas កាលពីថ្ងៃអាទិត្យ។

ក្នុងអំឡុងពេលនៃពិធីនោះ លោក Maripov បានថ្លែងសុន្ទរកថាក្នុងនាមប្រធានាធិបតីកៀរហ្ស៊ីស្ថាន លោក Sadyr Zhaparov ដោយបានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិនដែលបានផ្តល់ជំនួយដល់ប្រទេសកៀរហ្ស៊ីស្ថានក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។

លោកក៏បានបង្ហាញនូវជំនឿចិត្តផងដែរថា វ៉ាក់សាំងទាំងនេះនឹងជួយដល់ប្រទេសកៀហ្ស៊ីស្ថានក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺរាតត្បាតនេះ។

លោកស្រី Du បានកត់សម្គាល់ថា ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឹកូវីដ-១៩ មក ប្រទេសចិន និងប្រទេសកៀហ្ស៊ីស្ថានបានរួមគ្នាប្រយុទ្ធប្រឆាំងនឹងវីរុសនេះ។

លោកស្រីបាននិយាយថា «មិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរត្រូវបានពង្រឹងបន្ថែមទៀតក្នុងកិច្ចសហប្រតិបត្តិការប្រឆាំងនឹងការរីករាលដាលនៃជំងឺរាតត្បាត» ដោយសង្ឃឹមលោកស្រីបង្ហាញនូវក្តីសង្ឃឹមថា ជំនួយរបស់ចិននឹងជួយដល់ប្រទេសកៀហ្ស៊ីស្ថានក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត និងអាចការពារអាយុជីវិត និងសុខភាពរបស់ប្រជាជន។

ប្រទេសកៀហ្ស៊ីស្ថានបានទទួលវ៉ាក់សាំងចិនជាលើកដំបូងកាលពីក្នុងខែមីនា៕

ប្រភព៖ក្រសួងព័ត៌មាន