លោក Leon Charles ប្រធានប៉ូលីសជាតិហៃទីបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអាទិត្យថា ប៉ូលីសហៃទីបានឃាត់ខ្លួនមេក្លោងដែលត្រូវបានចោទប្រកាន់ថាបាននៅពីក្រោយការធ្វើឃាតប្រធានាធិបតីសាធារណរដ្ឋមួយនេះ គឺលោក Jovenel Moise។
លោកបាននិយាយថា «មនុស្សដំបូងដែលត្រូវបានចាប់ខ្លួន គឺលោក Emmanuel Sanon»។លោកបាននិយាយបន្ថែមថា «គ្រិស្តបរិស័ទ Emmanuel Sanon ដែលឥឡូវនេះកំពុងជាប់ឃុំឃាំង បានទាក់ទងជាមួយក្រុមហ៊ុនសន្តិសុខវេណេហ្ស៊ុយអេឡាដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក»។ ប្រធានប៉ូលីសបានកត់សម្គាល់ថា អ្នកជាប់ឃុំ គឺជាជនជាតិហៃទី ហើយម្នាក់នោះត្រូវបានគេហៅថាជាមេខ្លោងនៅពីក្រោយឃាតកម្មនោះ។
ប្រធានាធិបតីប្រទេសហៃទី លោក Jovenel Moise បានរងរបួសយ៉ាងធ្ងន់ធ្ងរក្នុងពេលដែលមានការវាយប្រហារមួយដោយក្រុមមិនស្គាល់អត្តសញ្ញាណមួយក្រុមនៅគេហដ្ឋានរបស់លោកកាលពីថ្ងៃទី ៧ ខែកក្កដា។ នាយករដ្ឋមន្រ្តីស្តីទី លោក Claude Joseph បានជំរុញឱ្យប្រជាជនរក្សាភាពស្ងប់ស្ងាត់ ដោយធានាថា ស្ថានភាពសន្តិសុខនៅក្នុងប្រទេសនៅតែស្ថិតក្រោមការគ្រប់គ្រងរបស់ប៉ូលីស និងកងកម្លាំងប្រដាប់អាវុធ។ ច្បាប់អាជ្ញាសឹកត្រូវបានប្រកាសនៅក្នុងសាធារណរដ្ឋនេះក្នុងរយៈពេល ១៥ថ្ងៃ។ ក្រោយមក ពលរដ្ឋកូឡុំប៊ីចំនួន ១៨នាក់និងពលរដ្ឋអាមេរិកចំនួន ២នាក់ដើមកំណើតហៃទី ត្រូវបានចាប់ឃុំខ្លួនដោយសង្ស័យថា បានវាយប្រហារទៅលើទីលំនៅរបស់ប្រមុខរដ្ឋនេះ៕
ប្រភព៖ក្រសួងព័ត៌មាន