រកឃើញគ្រឿងក្នុងជ្រូកលួចនាំចូលខុសច្បាប់ពីថៃជាង ២តោន

347

ក្រុងប៉ោយប៉ែត៖ អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ បានចុះត្រួតពិនិត្យទីតាំងស្តុកគ្រឿងក្នុងមួយកន្លែងស្ថិតនៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត លួចនាំចូលមកពីប្រទេសថៃ តាមច្រកអន្តរជាតិប៉ោយប៉ែត សម្រាប់ចែកចាយបន្តតាមខេត្តផ្សេងៗ ពុំមានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ការចុះឆែកឆេរនេះបានធ្វើឡើងកាលពី ថ្ងៃទី12 ខែកក្កដា ឆ្នាំ2021 ដោយមានតំណាងម្ចាស់ទីតាំង ឈ្មោះ ទេព សុភាព ភេទប្រុស អាយុ 52ឆ្នាំ មានទីលំនៅភូមិក្បាលស្ពាន1 សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរកឃើញសាច់ និងគ្រឿងក្នុងសត្វជ្រូកចំនួនជាង 2000 គីឡូក្រាម មានដូចជា៖
– ក្បាលជ្រូក = 28គីឡូក្រាម – ជើងជ្រូក= 564គីឡូក្រាម- ពោះវៀន = 288គីឡូក្រាម
– បេះដូង =115គីឡូក្រាម- ក្រពះ = 450គីឡូក្រាម- គ្រឿងក្នុងលាយក្បាល = 19បាវ = 532គីឡូក្រាម និងសាច់លាយឣណ្ដាត = 39ថង = 136គីឡូក្រាម។
ក្រុមការងារបានបញ្ជូនវត្ថុតាងបទល្មើសខាងលើនេះ ទៅរក្សាទុកនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕