ចិន៖ ដោយសារ​តែការផ្ទុះឡើងនៃវីរុស​កូរ៉ូណា​ ទីក្រុងធំៗចំនួន១៥ នៅក្នុងប្រទេសចិន ត្រូវបានរដ្ធាភិបាល​​សម្រេចចិត្ត បិទ​ការធ្វើដំណើរ​ចេញចូលទាំងអស់​ប្រជាជនប្រមាណ ៥០លាននាក់ ត្រូវបានជម្លៀសឱ្យទៅរស់នៅដាច់​ដោយឡែកពីគ្នា ដើម្បីទប់ការស្កាត់ការរីករាលដាល​។
​ខណៈពេលដែលវីរុសកូរ៉ូណាចេះតែបន្តរាតត្បាតខ្លាំងឡើងៗ ពេលនេះអាជ្ញាធរ​ក្នុងទីក្រុងនីងបូ ខេត្តហ្សេជាំង ​បាន​ធ្វើចំណាត់ការ​ថ្មីមួយ ដោយការប្រើ​ប្រាស់រថយន្តរាប់សិបគ្រឿង ដើម្បីបាញ់ថ្នាំសម្លាប់មេរោគ​តាមដងផ្លូវសាធារណៈ ​ ក្នុងន័យជួយកាត់បន្ថយការចម្លង​​​វីរុសកូរ៉ូណា​​។

យោងតាមអាជ្ញា​ធរចិនបាន​​ឱ្យដឹងថា ចំណាត់​ការ​ប្រើប្រាស់​រថយន្តបាញ់ថ្នាំសម្លាប់មេរោគ​នេះ គឺមិនអាចធានាថាបាន គ្មានការចម្លង​វីរុសកូរ៉ូណា​១០០% នោះទេ ​ប៉ុន្តែយ៉ាងហោចណាស់ វាក៏អាចចូលរួមជាចំណែកមួយ​ដើម្បីទប់ស្កាត់ការ សាយភាយនៃវីរុសកូរ៉ូណានិងមេរោគផ្សេងៗទៀតដែលមាននៅក្នុងបរិយាកាស​ដែរ។

គួរបញ្ជាក់ផងដែរថា ក្រៅពីចំណាត់ការខាងលើអាជ្ញាធរ​ចិនក៏បានចេញសេចក្តីប្រកាស ហាមឃាត់ពលរដ្ឋខ្លួនមិនឱ្យចេញ​ពីផ្ទះជាដាច់ខាតប្រសិនបើគ្មានការចាំបាច់លើសពីនេះទៀតអាជ្ញាធរចិនក៏បានបញ្ជាឱ្យបិទកន្លែងកំសាន្តជាច្រើននៅក្នុង តំបន់កំពុងរាតត្បាត ព្រមទាំងបានហាមឃាត់មិនឱ្យមានរៀបចំពិធីមង្គលការ ​ឬបុណ្យសពឡើយ​៕