បុរសម្នាក់បើករថយន្តសាំយ៉ុងក្នុងល្បឿនលឿនមិនប្រយ័ត្នក៏បានរ៉េចង្កូតបុកទ្រូងពុះចែកផ្លូវបណ្ដាលឱ្យក្រឡាប់បាស់ជើងច្រង៉ាងបង្ករឱ្យមានការភ្ញាក់ផ្អើលទាំងយប់…

317

ភ្នំពេញ÷បុរសម្នាក់បើករថយន្តសាំយ៉ុងដឹកផ្លែឈឺមួយគ្រឿងសង្ស័យងោកមួយភាំងរេចង្កូតទៅបុកក្បាលទ្រូងពុះចែកផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់អស់បីកង់ឯរថយន្តក្រឡាប់ផ្ងារជើងម្ខាងជះផ្លែឈើរាយលើផ្លូវ សំណាងល្អអ្នកបើកបររងរបួសស្រាល។

ហេតុការនេះកើតឡើងកាលពីវេលាម៉ោង ០២ និង ១០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៤ ខែកក្កដាឆ្នាំ ២០២១ នៅចំណុចស្តុបបន្ទាយកងរាជអាវុធហត្ថផ្ទៃប្រទេស នៅតាមបណ្ដោយផ្លូវ ២៨៩ កែងនឹង ៥២៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោករាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើកបររថយន្តសាំយ៉ុងដឹកផ្លែឈើមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2O-9743ធ្វើដំណើរតាមបណ្ដោយផ្លូវ ២៨៩ ទិសដៅពីជើងទៅត្បូងលុះដល់ចំណុចស្តុបបែកជាបួន កែងនឹងផ្លូវ ៥២៨ ចំណុចកើតហេតុខាងលើ សង្ស័យអ្នកបើកបរងោកមួយភាំង បានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវបាក់អស់ចំនួន បី កង់ ចំណែករថយន្តក្រឡាប់ផ្ងារជើងម្ខាងជះផ្លែឈើរាយលើផ្លូវរងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ច កិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។

រាយការណ៍ដោយ-P.23