ជិះម៉ូតូបត់ឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូមួយគ្រឿងទៀតបុកពេញទំហឹងបណ្តាលឱ្យរបួសធ្ងន់ម្នាក់..

298

ភ្នំពេញ: បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីបានជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូមួយគ្រឿងទៀតបុកពេញទំហឹង កាលពីវេលាម៉ោង៧ និង៥០ នាទី ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២១ នៅក្បែរស្តុបទួលទំពូង  តាមបណ្ដោយផ្លូវម៉ៅស៊ីទុង កែងនឹងផ្លូវ ១៦៣ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរីឆ្នាំ ២០១២ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1BL-5175ធ្វើដំណើរតាមបណ្តោយផ្លូវ ១៦៣ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើដោយខ្វះការប្រុងប្រយ័ត្ន ក៏មានម៉ូតូមួយគ្រឿងទៀតម៉ាកឌូក ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1Gg-7257ជិះដោយបុរសម្នាក់ទិសដៅគ្នាពីជើងទៅត្បូង ចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកពេញទំហឹង បណ្ដាលឱ្យអ្នកជិះម៉ូតូសង់០១២ ដួលបោកនឹងថ្នល់បណ្ដាលឱ្យរងរបួសធ្ងន់ត្រូវរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូទាំង ពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយគ្នាតាមផ្លូវច្បាប់។

រាយការណ៍ដោយ-P.23