(កំពង់ធំ ) ៖ ដោយឃើញស្ថានភាពរីករាលដាលរបស់មេរោគកូវីដ១៩កំពុងវាយលុកខ្លាំងក្នុងភូមិសាស្ត្រ ឃុំប្រឡាយនៅព្រឹកថ្ងៃទី១៣ ខែកក្កដាឆ្នាំ២០២១ លោក ណែត សារីនិងសហការីបានចុះត្រួតពិនិត្យណែនាំដល់អាជីវករក្នុងផ្សារប្រឡាយអោយយកចិត្តទុកដាក់ខ្ពស់ដល់បញ្ហាកូវីដ១៩ដែលកំពុងតែរីករាលដាលខ្លាំងទូទាំងប្រទេសក៏ដូចជាក្នុងភូមិ ឃុំ ស្រុកយើង ។
ក្នុងឱកាសនោះលោក ណែត សារី អភិបាលស្រុកស្ទោង បានអោយបង ប្អូនអាជីវករទាំងអស់ត្រូវ យល់ដឹងពីបញ្ហកូវីដ១៩ដែលកំពុងគ្រោះថ្នាក់ខ្លាំង ត្រូវលក់ដូរប្រកបដោយអនាម័យ រក្សាគម្លាតសុវត្ថិភាព ពាក់ម៉ាស់ជាប្រចាំ ត្រូវលាងដៃនឹងអាល់កុល ឬលាងដៃអោយបានញឹកញាប់ ហើយបើមិនមានការចាំបាច់ទេសូមកុំចេញក្រៅផ្ទះអោយសោះ ។
ជាមួយនេះផងដែរលោកអភិបាលក៏បានណែនាំបន្ថែមដល់ម្ចាស់ផ្សារអោយជួយតាមដានត្រួតពិនិត្យមើលដល់បងប្អូនអាជីវករនិងអតិថិជនទាំងអស់អោយអនុវត្តវិធានការបីការពារបីកុំអោយបានតឹងរឹងបំផុតសំដៅទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩អោយខានតែបាន ។
លើសពីនេះលោកអភិបាលស្រុកក៏បានជំរុញអោយអាជ្ញាធរមូលដ្ឋានត្រូវបង្កើនការយកចិត្តទុកដាក់ថែមទៀតដល់សេចក្តីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនអោយបានផុតពីការឆ្លងរីករាលដាលរបស់មេតោគកូវីដ១៩ថែមទៀត ពិសេសមេរោគកូវីដ១៩បំលែងថ្មី ដោយប្រកាសផ្សព្វផ្សាយនូវវិធានការ៣ការពារ៣កុំរបស់សម្តេចតេជោហ៊ុន សែនអោយបានទូលំទូលាយ ហើយអោយពលរដ្ឋទូទៅ បើមិនមានការចាំបាច់ទេសូមកុំចេញក្រៅផ្ទះ ឬចល័តចេញចូលតំបន់ដែលកំពុងមានការឆ្លងរីករាលដាលមេរោគកូវីដ១៩ ដើម្បីសុវត្ថិភាពខ្លួនយើង ក្រុមគ្រួសារយើង និងសង្គមជាតិយើង ៕
ប្រភព៖ក្រសួងព័ត៌មាន