មណ្ឌលគិរី៖កសិករខេត្ត មណ្ឌលគិរីកំពុងបង្កាត់ពូជត្រីអណ្ដែងពូជអាហ្វ្រិក ដើម្បីផ្គត់ ផ្គង់ទីផ្សារ ខណ:ដែលត្រីប្រភេទនេះមានរូបរាងធំល្អ លក់បានតម្លៃថ្លៃ រស់ជាតិផ្អែមឆ្ងាញ់ពិសា ដែលពេញនិយមបំផុតសម្រាប់អ្នកបរិភោគ។
លោក ហាច ធន ជាប្រជា កសិកររស់នៅស្រុកកែវសីមាខេត្តមណ្ឌលគិរីបានឱ្យដឹងថា ដោយសារមានការគាំទ្រពីមន្ទីរកសិកម្មខេត្តមណ្ឌលគិរីក្នុងការផ្តល់បច្ចេកទេសកសិ កម្មថ្មីរួចមកធ្វើឱ្យលោកមានជំនាញច្បាស់លាស់ក្នុងការ ផលិតពូជត្រីអណ្ដែងប្រភេទ ពូជអាហ្រិកបានជាង៦០អាងដោយក្នុង១អាងអាចដាក់ត្រីពូជរហូតដល់១០០ក្បាលហើយក្នុងត្រី១ក្បាលអាចបង្កាត់ពូជចំនួន៣ដងទៅ៤ ដងក្នុង១ឆ្នាំ។ លោកបន្តថា ត្រីមេបាពូជនេះ មានទម្ងន់ជាមធ្យមពី៧ ខាំទៅ១គីឡូក្រាមដោយប្រើរយ:ពេលចិញ្ចឹមក្នុងរង្វង់ជាង ១ឆ្នាំទើបក្លាយជាមេបាពូជបានហើយតម្លៃរបស់វា៦ម៉ឺនរៀលក្នុង១គីឡូក្រាម។ លោកបន្តទៀតថា ត្រីអណ្ដែងប្រភេទនេះមានកសិករជា ច្រើនក្នុងខេត្តបញ្ជាទិញយកទៅចិញ្ចឹមបន្តជាហូរហែទើបធ្វើឱ្យលោកត្រៀមបង្កើនការ ផលិតពូជជាច្រើនទៀត ដើម្បីផ្គត់ផ្គង់ដល់អតិថិជននៅក្នុងខេត្តឱ្យបានកាន់តែទូលំទូលា យបន្ថែមទៀត។ សំឡេង៖” ប្រភេទត្រីអណ្ដែងដែលយើងត្រៀមផលិតទុកពូជនៅក្នុងកសិដ្ឋាន៤០០ ហើយ ដោយសារមានការគាំទ្រពីមន្ទីរកសិកម្មខេត្ត មណ្ឌលគិរីហើយបច្ចេកទេសមួយចំនួនដល់កសិដ្ឋាន ៤០០អ៊ីចឹងយើងមានត្រៀមការផលិតមេបាពូជហើយយើងផលិតពូជត្រីនេះដើម្បីចែកចាយប្រជាកសិករនៅក្នុងខេត្តមណ្ឌលគិរី”។ លោកបន្តថា បច្ចុប្បន្នកសិ ដ្ឋាន៤០០របស់លោកមិនត្រឹមតែផ្គត់ផ្គង់ពូជត្រីអណ្ដែងសម្រាប់កសិករយកទៅចិញ្ចឹមបន្តនោះទេ ថែមទាំងមានលក់ត្រីអណ្តែងសាច់ដែលចិញ្ចឹម តាមបែបធម្មជាតិ ដោយឱ្យចំណីដូចជា ចក កំប្លោក ដែលធ្វើឱ្យត្រីមានសាច់ណែនពណ៌លឿនល្អ និងមានរសជាតិឆ្ងាញ់ពិសាផងដែរ៕
ប្រភព៖ក្រសួងព័ត៌មាន