ប្រទេសឥណ្ឌូណេស៊ីផ្តល់ឱសថដោយឥតគិតថ្លៃសម្រាប់អ្នកជំងឺដែលមានរោគសញ្ញា

251

យោងតាមរដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសមុទ្រ និងការវិនិយោគរបស់ប្រទេសឥណ្ឌូណេស៊ី លោក Luhut Binsar Pandjaitan បានឱ្យដឹងថា រដ្ឋាភិបាលឥណ្ឌូណេស៊ីគ្រោងនឹងចែកចាយឱសថព្យាបាលចំនួន ៣០០ ០០០កញ្ចប់ដល់អ្នកជំងឺដែលមានអាការៈរោគ និងរោគសញ្ញាស្រាល។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយដែលធ្វើឡើងជាទម្រង់និម្មិត្តកាលពីថ្ងៃទី ១២ ខែកក្កដា លោកបាននិយាយថា កញ្ចប់ឱសថនេះនឹងត្រូវបានបម្រុងទុកសម្រាប់អ្នកជំងឺដែលមានរោគសញ្ញាជិត ២១០ ០០០នាក់ ដោយក្នុងនោះ ១០ភាគរយសម្រាប់អ្នកជំងឺដែលមានរោគសញ្ញាគ្រុនក្តៅ ៦០ភាគរយសម្រាប់អ្នកជំងឺដែលមានរោគសញ្ញាគ្រុនក្តៅ និងតឹងច្រមុះ និង ៣០ភាគរយសម្រាប់អ្នកជំងឺដែលមានរោគសញ្ញាគ្រុនក្តៅ និងក្អក។

លោក Luhut បាននិយាយថា ការចែកចាយឱសថនេះនឹងត្រូវបានអនុវត្តនៅក្នុងប៉ុន្មានខែខាងមុខនេះ។

លោកបាននិយាយបន្ថែមថា ការអនុវត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានការណែនាំពីប្រធានាធិបតី លោក ចូកូ វីដូដូ៕

ប្រភព៖ក្រសួងព័ត៌មាន