ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី និងចិននៅតែមានតម្រូវការ ស្របពេលដែលមានការរាលដាលនៃជំងឺរាតត្បាត

289

លោក Konstantin Kosachev អនុប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ីបាននិយាយកាលពីថ្ងៃអង្គារថា ទីក្រុងមូស្គូ និងទីក្រុងប៉េកាំងបានផ្តល់ជំនួយបានទាន់ពេលវេលាដល់គ្នាទៅវិញទៅមកនៅពេលដែលមានការរីករាលដាលនៃជំងឺរាតត្បាត។ លោកបាននិយាយបន្ថែមថា ការអភិវឌ្ឍកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដើម្បីស្តារឡើងវិញនូវចង្វាក់នៃការផ្លាស់ប្តូរឆ្លងកាត់ព្រំដែននៅតែជាតម្រូវការដដែលនាពេលបច្ចុប្បន្ននេះ។

មន្ត្រីរូបនោះបាននិយាយថានៅក្នុងជំនួបនិម្មិតមួយរវាងមន្រ្តីតំបន់របស់រុស្ស៊ី និងចិនថា «ប្រទេសរបស់យើងបានផ្តល់ជំនួយជួយគ្នាទៅវិញទៅមកទាន់ពេលវេលា ស្របពេលដែលមានការរីករាលដាលនៃជំងឺឆ្លងរាតត្បាតនេះ។ យើងបានបញ្ជូនជំនួយមនុស្សធម៌ ក្រុមអ្នកជំនាញវេជ្ជសាស្ត្រ ដោយយើងបានធ្វើការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពចំពោះការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋ ព្រមទាំងរបបត្រួតពិនិត្យនៅតាមព្រំដែន។ ការធ្វើឱ្យប្រសើរឡើងថែមទៀតនៃកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យនេះនៅតែមានតម្រូវការ ដោយពិចារណាទៅលើតម្រូវការដើម្បីស្តារចង្វាក់ធម្មតានៃការផ្លាស់ប្តូរឆ្លងកាត់ព្រំដែន»។

លោកអនុប្រធានរូបនោះបានកត់សម្គាល់ថា ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងឱកាសនៃខួបលើកទី ២០ នៃសន្ធិសញ្ញាស្តីពីភាពជាអ្នកជិតខាងល្អ មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី និងចិន។

សមាជិកព្រឹទ្ធសភារូបនោះបាននិយាយថា «ឯកសារនេះបានដើរតួនាទីសំខាន់បំផុតក្នុងការបង្កើតគម្រូថ្មីនៃទំនាក់ទំនងទ្វេភាគី ស្របពេលដែលមានបទពិសោធន៍វិជ្ជមានជាច្រើនសតវត្សរ៍នៃអន្តរកម្មរបស់យើង។ នេះ គឺជាឯកសារប្រវត្តិសាស្រ្ត ហើយខ្ញុំសូមបញ្ជាក់ថា វារក្សាបាននូវភាពពាក់ព័ន្ធពេញលេញរបស់ខ្លួនដែលជាមូលដ្ឋានសម្រាប់ការងារជាក់ស្តែងទៅលើភាពស្មុគស្មាញទាំងមូលនៃកិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី និងចិន។ យោងតាមសន្ធិសញ្ញានេះ បណ្តាប្រទេសបានឈានដល់យុគសម័យថ្មីនៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ និងភាពជាដៃគូគ្រប់ជ្រុងជ្រោយដែលត្រូវបានកំណត់ដោយការគាំទ្រគ្នាទៅវិញទៅមកកាន់តែខ្លាំងឡើងលើគ្រប់វិស័យ»៕

ប្រភព៖ក្រសួងព័ត៌មាន