ភ្នំពេញ៖ពិតជាថ្លើមធំពាសមេឃមែនជនសង្ស័យបានបបួលគ្នាធ្វើសកម្មភាពលួចបារា៉សរករបស់សមត្ថកិច្ចចរាចរណ៍ដែលបានដាក់ទុកនៅហ្នឹងក្រោមស្ពានអាកាស៧មករាក្នុងគោលបំណងយកទៅលក់ តែត្រូវជួបសំណាងអាក្រក់សមត្ថកិច្ចធ្វើការឃាត់ខ្លួនបានភ្លាមៗតែម្ដង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២នឹង២៥នាទីថ្ងៃត្រង់ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ត្រង់ចំណុចក្រោមស្ពានអាកាស៧មករា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានដែលយើងទទួលបានពីកម្លាំងសមត្ថកិច្ចចរាចរណ៍ឲ្យដឹងថានៅមុនពេលកើតហេតុសមត្ថកិច្ចបានចប់ពីបំពេញតួនាទីរបស់ខ្លួនរួចមកក៏បាននាំគ្នាយកបារា៉សសម្រាប់ដាក់បិទខ្ទប់និងសម្រួលចរាចរណ៍ទៅទុកដាក់នៅក្រោមស្ពានអាកាស៧មករាដូចសព្វមួយដង ស្រាប់តែមកដល់ថ្ងៃទី១៤នេះ ក៏មានជនសង្ស័យមានគ្នាចំនួននាក់បានដើរចូលទៅខាងក្រោមស្ពានហើយធ្វើសកម្មភាពលួចយកបារ៉ាសនោះតែម្ដង តែសំណាងអាក្រក់ត្រូវបានសមត្ថកិច្ចមើលឃើញទាន់ក្របួចជាប់ទាំងពីរនាក់បញ្ជូនខ្លួនយកទៅកាន់ប៉ុស្តិ៍នគរបាលសង្កាត់ទឹកថ្លាដើម្បីធ្វើការសាកសួរនិងចាត់ការបន្តទៅតាមនីតិវិធីច្បាប់រាយ។
ការណ៍ដោយ-P.23