ប្ដីខឹងប្រពន្ធ  បានដុតផ្ទះខ្លួនឯង បង្កការភ្ញាកផ្អើលដល់ប្រជាពលរដ្ឋរស់នៅស្រុកសំរោងទងទាំងព្រឹក…

348

កំពង់ស្ពឺ៖យកស្រាជាធំភ្លេចប្រពន្ធកូនបុរស់ជើងខ្លាំងម្នាក់គ្រាន់តែជាជម្លោះក្នុងគ្រួសារ ប្ដីខឹងប្រពន្ធ បានដុតផ្ទះខ្លួនឯង បង្កការភ្ងាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានមកជួយអន្តរាគមន៍ទាន់ពេលវេលា។

ហេតុការណ៍នេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១  នៅតាមបណ្ដោយផ្លូវបេតុងមួយខ្សែ ស្ថិតនៅភូមិព្រៃផ្ដៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរនោះ  បានឱ្យដឹងថា  មុនពេលកើតហេតុ ពួកគាត់ឮសំឡេងឈ្លោះប្រកែកគ្នាពីរនាក់ប្ដីប្រពន្ធនៅក្នុងផ្ទះ ដោយមិនដឹងរឿងអ្វីនោះទេ  លុះមួយសន្ទុះក្រោយមក ក៏ឃើញមានផ្សែងហុយ ចេញពីក្នុងផ្ទះ និងអណ្តាតភ្លើងសន្ធោសន្ធៅមកខាងក្រៅតែម្តង ភ្លាមៗនោះប្រជាពលរដ្ឋដែលនៅក្បែរនោះ បាននាំគ្នាទៅជួយ  និងរាយការណ៍ជូនទៅសមត្ថកិច្ច ឱ្យចុះជួយអន្តរាគមន៍ភ្លាមៗ  និងបានទាញទុយោបាញ់ទឹកពន្លត់ទាន់ពេលវេលា។

ក្រោយកើតហេតុសមត្ថកិច្ច បានមួយជួយនិងអន្តរាគមន៍ទាន់ពេលវេលាផងដែរ តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា  ជនបង្កជាប្ដីមានឈ្មោះ ជួន កក្កដា ហៅង៉ែត ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ត្រូវបានឃាត់ខ្លួនយកទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង សូមបញ្ជាក់ផងដែរករណីអគ្គិភ័យនេះមិនបណ្តាលឱ្យមានអ្នករងររបួសនោះទេ គ្រាន់តែខូចខាតសម្ភារក្នុងផ្ទះមួយចំនួនប៉ុណ្ណោះ។

រាយការណ៍ដោយ-P.23