ភ្នំពេញ៖បុរសម្នាក់បើករថយន្តកូរេដឹកទំនិញមួយគ្រឿងមិនប្រយ័ត្នក៏ជ្រុលទៅបុកជាមួយនិងរុឺម៉កក្រឡាប់ដាច់ជាពីរកង់បណ្តាលឲ្យរងការខូចខាត តែមិនបណ្តាលអោយមានអ្នករងការគ្រោះថ្នាក់នៅក្នុងហេតុការណ៍នេះទេ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥នឹង១៧នាទីរសៀល ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវរទះភ្លើង ក្នុងសង្កាត់កាកា២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានូវមុនពេលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងគេបានឃើញបុរសម្នាក់បើករថយន្តកូរ៉េបិតឃ្លុបជិតពណ៍សមួយគ្រឿងពាក់ស្លាកលេខ-ភ្នំពេញ-3E-6281 បាបធ្វើដំណើរកើតទៅលិច ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើក៏មានរឺុម៉កមួយគ្រឿងបើកមកពីមុខក៏ជ្រុលទៅបុកជាមួយនឹងរ៉ឺម៉កបណ្ដាលឱ្យរងការខូចខាត រីឯរថយន្តបង្កវិញក៏រងការខូចខាតយ៉ាងដំណំតែបណ្តាលអោយមានអ្នករងការគ្រោះថ្នាក់នៅក្នុងហេតុការណ៍នេះទេ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ដើម្បីត្រួតពិនិត្យមើលឃើញថាគ្មានការប៉ះពាល់ទៅដល់សម្បត្តិសាធារណៈនោះទេទើបសមត្ថកិច្ចឲ្យភាគីទាំងសងខាងធ្វើការដោះស្រាយគ្នាបញ្ចប់រឿងនៅហ្នឹងកន្លែង។
រាយការណ៍ដោយ-P.23