រថយន្តធំម៉ាក់យីឌុបគ្រឿងដឹកភេសជ្ជៈវើកបើកក្នុងល្បឿនលឿនគេចពីរថយន្តនៅខាងមុខជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋក្រឡាប់ផ្ងារជើងទ្រមេឃចាក់ភេសជ្ជៈ…

332

កំពង់ស្ពឺ៖រថយន្តធុនធំម៉ាកយីឌុបមួយគ្រឿងបើកបរល្បឿនលឿនធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ អកហ្សឺជាមួយនឹងរថយន្តមួយគ្រឿងទៀតដែលនូវខាងមុខក៏បានបួងចង្កូតគេចជាន់ហ្រ្វាំងមិនសុីទើបបណ្ដាលឲ្យជ្រុលទៅបុកចូលផ្ទះប្រជាពលរដ្ឋក្រឡាប់ផ្ងារជើងចាក់ភេសជ្ជៈចោលរាយពេញលើដី តែមិនគ្មានអ្នកគ្រោះថ្នាក់នៅក្នុងហេតុការនេះទេ ។

ហេតុការណ៍នេះបានកើតឡើងកាលពីពេលវេលាម៉ោង០១នឹង១៥នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវជាតិ០៤ ត្រង់ចំណុចភូមិចំបក់ ក្នុងឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថានូវមុនពេលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងគេបានឃើញបុរសម្នាក់បើករថយន្តយីឌុបគ្រឿងពាក់ស្លាកលេខភ្នំពេញ4A-7482 បើកធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ០៤ ក្នុងល្បឿនលឿន ខណៈពេល មកដល់ត្រង់នឹងចំណុចកើតហេតុខាងលើក៏បានអកហ្សឺជាមួយនឹងរថយន្តដែលធ្វើដំណើរនៅខាងមុខមិនចាំម៉ាកនិងស្លាកលេខ ក៏បានបួងចង្កូតជាន់ហ្រ្វំាងមិនស៊ីបណ្ដាលឲ្យជ្រុលទៅបុកចូលផ្ទះប្រជាពលរដ្ឋហើយក្រឡាប់ផ្ងារជើងតែម្ដង ។

ក្រោយកើតហេតុគេបានឃើញវត្តមានលោកអភិបាលស្រុកសំរោងទងដឹកនាំកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះមកជួយសម្រួលចរាចរណ៍និងបានឱ្យផ្នែកជំនាញហៅមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅឯអធិការដ្ឋាននគរបាលស្រុកសំរោងទងរង់ចាំម្ចាស់ក្រុមហ៊ុនចូលមកធ្វើការដោះស្រាយគ្នានៅពេលក្រោយ។

រាយការណ៍ដោយ-P.23