បើករថយន្តបត់ឆ្លងផ្លូវត្រូវបានយុវជន២នាក់ជិះម៉ូតូឌុបគ្នា ជុ្រលទៅបុកពេញទំហឹងបណ្ដាលឲ្យម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់រថយនដឹកយកទៅសង្គ្រោះ…

368

ភ្នំពេញ៖បើករថយន្តបត់ឆ្លងផ្លូវត្រូវបានយុវជន២នាក់ជិះម៉ូតូឌុបគ្នាជ្រុលទៅបុកពេញទំហឹងបណ្ដាលឲ្យម្នាក់ស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ រីឯម៉ូតូហើយនិងរថយន្តបានរងការខូចខាតផ្នែកខាងមុខដូចគ្នាអស់ស្ទើរតែទាំងស្រុង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២នឹង៥៥នាទីរសៀល ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២១ តាមបណ្ដោយជាតិលេខ០៦ អា ត្រង់ចំណុចនិងផ្លូវបត់ចូលទៅបុរីអ៊ុក សឿនលែន ស្ថិតក្នុងភូមិក្ដីចាស់ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

សពជនរងគ្រោះ គង់ រតនា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិស្បើក ឃុំគគីធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ស្លាប់រីឯអ្នករួមដំណើរជាមួយនោះត្រូវបានរងរបួសធ្ងន់យើងមិនទាន់បានទទួលអត្ដសញ្ញាណរបស់គាត់នៅឡើយទេ

អ្នកបើករថយន្តបង្ក ឈ្មោះ ឡន ទូច ភ្លេចប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិមឹសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមជាអ្នកបង្ក។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងគេបានឃើញយុវជន២នាក់ជិះមូ៉តូម៉ាកឌ្រីមសង់សេ១២៥ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខស្ទឹងត្រែង1B-3159 ជិះឌុបគ្នាធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ០៦អា ក្នុងទិសដៅជើងទៅត្បូងក្នុងល្បឿនលឿន ខណៈពេល មកដល់ត្រង់ចំណុចផ្លូវបំបែកបទចូលទៅក្នុងបុរីក៏ស្រាប់តែមានបុរសម្នាក់បើករថយន្តម៉ាក់ស្តារិចពណ៌ទឹកសមុទ្រមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AL-7188 បើកធ្វើដំណើរក្នុងទិសដៅបញ្ច្រាស់គ្នា ហើយក៏បានបត់ឆ្វេងឆ្លងឆ្ពោះទៅរកផ្លូវបេតុងចូលក្នុងបុរីអ៊ុកសឿនលែន មិនទាន់នឹងផុតផង ក៏ត្រូវបានយុវជនពីរនាក់ជិះមកបុកពេញទំហឹងបណ្ដាលឱ្យដួលបោកទៅនឹងថ្នល់បែកក្បាលហូរឈាមស្លាប់ម្នាក់យ៉ាងអាណោចអាធ័មរីឯអ្នកជិះខាងក្រោយបានរងរបួសយ៉ាងធ្ងន់ធ្ងរត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះដល់ដើម្បីត្រួតពិនិត្យមើលរួចទាក់ទងទៅផ្នែកជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញឲ្យមកធ្វើការវាស់វែងរួចរាល់បានយកម៉ូតូជនរងគ្រោះ  តៃកុងនិងរថយន្ត ទៅរក្សាទុករងចាំដោះស្រាយគ្នានៅពេលក្រោយ។

ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចទាក់ទងទៅសាច់ញាតិនិងក្រុមគ្រួសារឱ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។

រាយការណ៍ដោយ-P.23