តាកែវ៖បុរសម្នាក់ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នទៅបុកជាមួយនឹងរថយន្តពីពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំរីឯម្ចាស់បានរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ។
ហេតុការណ៍ការគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧នឹង៤៥នាទីព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតក្នុងឃុំសុភី ស្រុកបាទី ខែត្តតាកែវ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងគេបានឃើញបុរសម្នាក់ជិះម៉ាកឌ្រីមសង់ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញតាកែវ1C-9375 ជិះធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៣ ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែជ្រុលទៅបុកជាមួយនឹងរថយន្តម៉ាកtoyota priusពណ៌សមួយគ្រឿងពាក្យស្លាកលេខភ្នំពេញ2AW-5624 ធ្វើដំណើរបញ្ច្រាសទិសគ្នាបុកពេញទំហឹងបណ្ដាលឲ្យដួលបោកទៅនឹងថ្នល់រងការខូចខាតយ៉ាងដំណំ រីឯម្ចាស់ម៉ូតូបានរងរបួសធ្ងន់ធ្ងរត្រូវបានរថយន្តសារមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ដើម្បីត្រួតពិនិត្យមើលនិងធ្វើការវាស់វែងរួចរាល់ក៏បានយករថយន្តនិងម៉ូតូជនរងគ្រោះទៅរក្សាទុកនូវឯអធិការដ្ឋាននគរបាលស្រុកបាទីរងចាំដោះស្រាយគ្នានៅពេលក្រោយ។
រាយការណ៍ដោយ.P.28