ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងលាន់ដូចរន្ទះបណ្ដាលឱ្យរងរបួសធ្ងន់ទាំងសងខាង

365

ភ្នំពេញ៖បុរសម្នាក់ជិះម៉ូតូក្នុងស្ថានភាពស្រវឹងបើកវ៉ាជែងគ្នាមិនផុតជ្រុលទៅបុកគ្នាពេញទំហឹងបណ្ដាលឲ្យភាគីទាំងពីររង់របួសធ្ងន់និងស្រាលត្រូវបានរថយន្តសាមុយនឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១នឹង៣៥នាទីយប់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកស្កប់ពីពណ៌សសមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1IM-7232 ជិះធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមាននារីម្នាក់ជិះម៉ូតូម៉ាកនិចមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1HJ-2976 ជិះស្របទិសដៅគ្នាក្នុងល្បឿនលឿនហើយក៏បានវ៉ាជែងមិនផុតក៍ជ្រុលទៅបុកគ្នាពេញទំហឹងដួលបោកទៅនឹងថ្នល់បណ្ដាលឲ្យម៉ូតូទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំ ឯភាគីទាំងពីរបានរងរបួសធ្ងន់និងស្រាលត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ដើម្បីត្រួតពិនិត្យមើលរួចរាល់ទើបទាក់ទងទៅជំនាញឱ្យចុះមកធ្វើការវាស់វែងនិងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនូវឯអធិការដ្ឋាននគរបាលខ័ណ្ឌសែនសុខរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។

រាយការណ៍ដោយ-P.23