ខុនដូរបង្កប់ខារ៉ាអូ  មួយកន្លែង ឃាត់ខ្លួន មនុស្ស ប្រុស  ស្រី ជិត ១០០ នាក់

296

ភ្នំពេញ ៖ ប្រតិបត្តិការ នេះ  ធ្វើឡើង នៅ កាលពី ថ្ងៃទី ១៩  ខែកក្កដា  ឆ្នាំ ២០២១  នៅ ខុនដូរ មួយ កន្លែង ផ្លូវលេខ២២២ កែង ៥៥ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រា រាជធានី ភ្នំពេញ ។

ទីតាំង បង្កប់ កា រ៉ា អូ ខេ  នៅក្នុង ខុនដូរ មួយកន្លែង  ត្រូវបាន កម្លាំងសមត្ថកិច្ច នៃ ស្នងការ នគរបាល រាជធានី ភ្នំពេញ ឆ្មក់ បង្ក្រាប ដោយ ឃាត់ខ្លួន មនុស្ស ប្រុស ស្រី ជា ច្រើន នាក់  ភាគច្រើន ជនជាតិ ចិន ។

សមត្ថកិច្ច ដែល ចុះ ឡោមព័ទ្ធ ការ ឆ្មក់ បង្ក្រាប ទីតាំង ខន់ ដូរ ដែល លួច បង្កប់ ខារ៉ាអូខេ ខាង លើនេះ ដោយមាន ការបញ្ជា ផ្ទាល់ពីលោកស្នងការនគរបាល រាជធានីភ្នំពេញ។ ជាមួយគ្នា នោះ  សមត្ថកិច្ចបាន ឃាត់ខ្លួន មនុស្ស ប្រុស ស្រី ប្រមាណ ជិត ១០០ នាក់  រួមទាំង វត្ថុតាំង មួយចំនួន មាន ទាំង រថយន្ត ជា ច្រើន គ្រឿង បន្ថែមទៀត បញ្ជូន ទៅ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ ។   មនុស្ស ប្រុស ស្រី ទាំងអស់  ត្រូវ សមត្ថកិច្ច កំពុង ធ្វើ ការសាកសួរ នឹង ចាត់ការ ទៅតាមនិតិ វិធី ៕