ក្តៅៗបុរសវ័យចំណាស់ម្នាក់ហូបស្រាស្រវឹងខឹងនឹងប្រពន្ធស្ដីបន្ទោសឱ្យក៏បានទាញម៉ូតូជិះឡើងមកលើស្ពានជ្រោយចង្វារប៉ុនប៉ងលោតបញ្ចប់ជីវិតខ្លួនតែមិនបានសម្រេច… 

362

ភ្នំពេញ៖បុរសវ័យចំណាស់ម្នាក់ហូបស្រាស្រវឹងត្រូវបានប្រពន្ធស្ដីបន្ទោសឱ្យក៏តូចចិត្តនឹងវាសនារបស់ខ្លួនទើបទាញម៉ូតូជិះសំដៅឡើងមកលើស្ពានជ្រោយចង្វាមិត្តភាពកម្ពុជាជប៉ុន ដើម្បីលោកទឹកសម្លាប់ខ្លួនតែមិនបានសម្រេចដោយសារតែប្រជាពលរដ្ឋឃើញទាន់ក៏បានចាប់ឃាត់បាន ហើយក៍ទាក់ទងទៅសមត្ថកិច្ចនៅគោលដៅគល់ស្ពានជ្រោយចង្វាឲ្យមកទទួលយកទៅធ្វើការសួរនាំពីមូលហេតុអ្វី បានជាចង់សម្លា ប់ខ្លួនឯងយ៉ាងបែបនេះទៅវិញ ។ 

ហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង០១នឹង៣០នាទីរសៀល ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២១ ត្រង់ចំណុចលើស្ពានជ្រោយចង្វារចាស់ ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនរងគ្រោះ មានឈ្មោះ គឹម សំអឿន ភេទប្រុស អាយុ៥៨ មានមុខរបរធ្វើជាជាងផ្សារដែក មានស្រុកកំណើតនៅឯខេត្តព្រៃវែង បច្ចុប្បន្ន ស្នាក់នៅផ្ទះជួលក្នុងភូមិថ្មគោល សង្កាត់ចោមចៅទី០២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

យោងតាមសម្ដីបុរសដែលជាជនរងគ្រោះនោះបានប្រាប់ឲ្យដឹងថា មូលហេតុដែលរូបគាត់មិនចង់រស់នេះក៏ដោយសារតែប្រពន្ធចេះតែស្ដីបន្ទោសឱ្យរាល់ថ្ងៃទើបគាត់តូចចិត្តនឹងវាសនារបស់ខ្លួនខ្លាំងពេកហើយគិតខ្លីទៀតផងនោះក៏បានទាញម៉ូតូម៉ាកស្មាកវីពណ៍ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1CL-4209 យកមកជិះសំដៅឡើងមកលើស្ពានជ្រោយចង្វាមិត្តភាពកម្ពុជាជប៉ុនដើម្បីលោតទឹកសម្លាប់ខ្លួន តែត្រូវបានប្រជាពលរដ្ឋកំពុងតែធ្វើដំណើរលើស្ពានឃើញទាន់ក៏បានចាប់ឃាត់និងជួយសង្គ្រោះ ហើយទាក់ទងទៅសមត្ថកិច្ចការពារគោលដៅគល់ស្ពានឱ្យចុះមកទទួលយកទៅធ្វើការសួរនាំនឹងធ្វើការពន្យល់ហើយអប់រំទៅដល់រូបគាត់កុំឱ្យគិតខ្លីហើយធ្វើដូច្នេះតទៅទៀត។

ក្រោយកើតហេតុសមត្ថកិច្ចក៏បានទាក់ទងតាមលេខទូរសព្ទទៅប្រាប់ឲ្យសាច់ញាតិនិងក្រុមគ្រួសារគាត់បានដឹងនឹងមកទទួលយកទៅផ្ទះវិញ។

រាយការណ៍ដោយ-P.23