​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចម្ងល់នៃបដិមារបស់ព្រះបាទជ័យវរ្ម័នទី៧ ដែលពិការព្រះហស្ថ ត្រូវបានទម្លាយការពិតដោយ ក្រុមអ្នកស្រាវជ្រាវប្រវត្តិសាស្រ្តចម្រុះ

112

(សៀមរាប)៖ ជាចម្ងល់រាប់សតវត្ស៍មកហើយទាក់ទងនឹងទម្រង់កាយវិការពិតរបស់ព្រះបាទជ័យវរ្ម័នទី៧ ដោយអ្នកស្រាវជ្រាវខ្លះយល់ថា ព្រះអង្គមានកាយវិការសមាធិ ឯខ្លះទៀតថាព្រះអង្គលើកដៃប្រណម្យ ប៉ុន្តែពុំទាន់មានភស្តុតាងណាមួយបញ្ជាក់ច្បាស់តាមរយៈការសន្និដ្ឋាន របស់មតិនីមួយៗនៅឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទាក់ទងនឹងភាពផ្ទុយគ្នានៃការយល់ឃើញខាងលើ នៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៣៣ នៃគណៈកម្មាធិការ អាយស៊ីស៊ី-អង្គរ មានកិច្ចសហការណ៍រួមមួយ ដោយក្រុមការងារចម្រុះមកពីអាជ្ញាធរជាតិអប្សរា និងអ្នកស្រាវជ្រាវប្រវត្តិសាស្រ្តមកពីសាលាបារាំងចុងបូព៌ា បានចាប់ផ្តើមខិតខំស្រាវជ្រាវបន្តបន្ទាប់ ចាប់ពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ រហូតដល់រកឃើញរបកគំហើញជាក់លាក់ ដែលអាចបានបង្ហាញបានថា កាយវិការពិតរបស់ព្រះបាទជ័យវរ្ម័នទី៧ គឺស្ថិតក្នុងទម្រង់លើកដៃប្រណម្យត្រឹមដើមទ្រូង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចំពោះការអះអាងបែបនេះ ក្រុមការងារចម្រុះបានបង្ហាញភស្តុតាងជាច្រើនទាក់ទងនឹងការសិក្សាស្រាវជ្រាវទាំងផ្នែកប្រវត្តិសាស្ត្រ បុរាណវិទ្យា ការថតស្គែនវិភាគបែបវិទ្យាសាស្ត្រទៅលើទំហំ និងការផ្គុំបំណែកព្រះហត្ថដែលរក្សាទុកនៅមណ្ឌលអភិរក្សដ្ឋានអង្គរ យកទៅផ្គុំនឹងដងខ្លួននៃបដិមាព្រះបាទជ័យវរ្ម័នទី៧ ពិតជាត្រូវគ្នាគ្រប់ជ្រុងជ្រោយ ត្រង់ចំណុចដែលតភ្ជាប់គ្នា។

ការរកឃើញនេះជាលទ្ធផលស្រាវជ្រាវថ្មីមួយដែលកើតចេញពីកិច្ចសហប្រតិបត្តិការរួមគ្នា រវាងអ្នកជំនាញបារាំង និងអាជ្ញាធរជាតិអប្សរា ដែលបានស្រាយបំភ្លឺនូវចម្ងល់ និងភាពប្រទាំងប្រទើសគ្នាលើការយល់ឃើញផ្សេងគ្នាឱ្យងាកមកស្របគ្នាបាន គឺជាមោទនភាពដ៏អស្ចារ្យមួយ សម្រាប់កូនខ្មែរ ដែលបានរកឃើញភស្តុតាងយ៉ាងជាក់លាក់ នូវកាយវិការនៃបដិមារបស់ព្រះបាទជ័យវរ្ម័នទី៧ ជាមហាវីរៈក្សត្រខ្មែរ ក្នុងប្រវត្តិសាស្រ្ត ដែលត្រូវបានជនអនាមិគ វាយបំបែកបំផ្លាញភស្តុតាង និងយកបំណែកទាំងនោះ លាក់កប់ចោលបាត់ដាន អស់ជាច្រើនសតវត្ស៍មកហើយនោះ ៕