អង្គការ CPU៖ អំពើឃាតកម្មទៅលើកុមារនៅកម្ពុជាកាន់តែអាក្រក់ឃោឃៅ និងកាចសាហាវទៅ

420

ភ្នំពេញ៖ ករណីឃាតកម្មទៅលើកុមារលើសពីចំនួន ២៥០ករណី ដែលអង្គភាពការពារកុមារ (CPU) បានចូលរួមក្នុងការស៊ើបអង្កេត មានករណីពិសេសមួយចំនួនដែលនឹងបន្សល់នូវស្នាមរបួសនៅលើបេះដូងយើង និងធ្វើអោយក្រុមការងារយើងចងចាំជានិច្ច។ បើយោងតាមអង្គការ Children Protection Unit បានឲ្យដឹងនៅថ្ងៃទី២០ កក្កដា នេះថា សំណុំរឿងលេខ ១១៧/២០១៩ និង ១១៨/២០១៩  ជាករណីឃាតកម្មដ៏ឃោឃៅទៅលើជាបងប្អូនបង្កើតដែលជា កុមារាអាយុ ២ឆ្នាំ និងកុមារីអាយុ ១០ឆ្នាំ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ នៅខេត្តព្រះសីហនុ។ វាមិនត្រឹមតែទិដ្ឋភាពជាក់ស្តែងនៃកន្លែងកើតហេតុ, ការត្រួតពិនិត្យទៅលើសាកសពរបស់កុមារទាំង២នាក់, បេសកកម្មស្វែងរកជនល្មើសអស់រយៈពេល ១សប្តាហ៍, ការធ្វើការរយៈពេល ២៤ម៉ោង ក្នុងមួយថ្ងៃ ដើម្បីកំណត់អត្តសញ្ញាណ និងទីតាំងរបស់ជនល្មើសនោះ ដែលធ្វើអោយយើងនឿយហត់ ប៉ុន្តែគឺភាពលំបាកក្នុងការយល់ឃើញថាមនុស្សលោកអាចប្រព្រឹត្តនូវអំពើឃោឃៅ, កាចសាហាវបែបនេះ។

នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ជនជាប់ចោទត្រូវបានតុលាកាផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ដោយគ្មានថ្ងៃដោះលែង។

ការស៊ើបអង្កេតរហូតរកជនសង្ស័យឃើញនេះ ដោយមានកិច្ចសហការរវាង ក្រុមការងារចម្រុះ INDIA19  ក្រុមការងារស៊ើបអង្កេតបទល្មើសឃាតកម្ម (HIT) និងក្រុមការបច្ចេកទេស និងវិទ្យាសាស្រ្ត (FST) នៃអង្គភាពការពារកុមារ (CPU), ក្រសួងមហាផ្ទៃ, នាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់, នាយកដ្ឋានបច្ចេកទេស និងវិទ្យាសាស្រ្ត, ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ, ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងមន្ត្រីនគរបាលជាតិទាំងឡាយដែលបានផ្តល់ជាជំនួយក្នុងការស៊ើបអង្កេតមួយនេះ។ នេះជាការស៊ើបអង្កេតដ៏យូរអង្វែងមួយ ដែលគ្របដណ្តប់មួយភាគធំនៃប្រទេសកម្ពុជា ក្នុងពេលស្វែងរកទីតាំងជនល្មើស រហូតចុងក្រោយបានធ្វើការឃាត់ខ្លួនជនស្ស័យនៅខេត្តព្រៃវែង។ បទល្មើសនេះបានបង្កកំហឹងដល់មហាជនយ៉ាងខ្លាំង និងមានការផ្សព្វផ្សាយជាច្រើន ដូច្នេះវាជាការកោតសរសើរ និងការអបអរសាទរទៅដល់គ្រប់មន្ត្រីពាក់ព័ន្ធដែលបាននាំមកនូវការឃាត់ខ្លួនជនល្មើសនេះ៕

ប្រភព៖ Children Protection Unit