កំពង់ធំ ៖រូបនិមិត្តសញ្ញាខេត្តកំពង់ធំ កសាងឡើងពីថ្មភក់មួយដុំ កំពស់បួនម៉ែត្រ តម្កល់លើជើងទម្រថ្មភក់មួយដុំដែលមានឆ្លាក់ក្បាច់គំនូរចម្លាក់រាក់បង្ហាញពីសមិទិ្ធផលថ្មីលើទឹកដីខេត្តកំពង់ធំ នាសម័យតេជោសន្តិភាព។ ការដាក់តាំងនិមិត្តសញ្ញានៃខេត្តកំពង់ធំនេះ ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ ព្រមទាំងមានការចូលរួម និងសហការ ពីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តគ្រប់លំដាប់ថ្នាក់ជាច្រើនរូបផ្សេងទៀត។
ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ សមិទិ្ធផលថ្មីមួយបន្ថែមទៀតនៅលើទឹកដីខេត្តកំពង់ធំ គឺ
រូបនិមិត្តសញ្ញាខេត្តកំពង់ធំ ដែលកសាងឡើងពីថ្មភក់មួយដុំ កំពស់បួនម៉ែត្រ តម្កល់លើជើងទម្រថ្មភក់មួយដុំដែលមានគំនូរចម្លាក់ក៏ល្អប្រពៃ
កំពង់ធំ ៖រូបនិមិត្តសញ្ញាខេត្តកំពង់ធំ កសាងឡើងពីថ្មភក់មួយដុំ កំពស់បួនម៉ែត្រ តម្កល់លើជើងទម្រថ្មភក់មួយដុំដែលមានឆ្លាក់ក្បាច់គំនូរចម្លាក់រាក់បង្ហាញពីសមិទិ្ធផលថ្មីលើទឹកដីខេត្តកំពង់ធំ នាសម័យតេជោសន្តិភាព។ ការដាក់តាំងនិមិត្តសញ្ញានៃខេត្តកំពង់ធំនេះ ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ ព្រមទាំងមានការចូលរួម និងសហការ ពីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តគ្រប់លំដាប់ថ្នាក់ជាច្រើនរូបផ្សេងទៀត។
ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងបញ្ជាក់អំពីប្រវត្តិនិងអត្ថន័យនៃនិមិត្ដសញ្ញាខេត្តកំពង់ធំនៅក្នុងនិមិត្តសញ្ញានេះរួមមាន៖
-ប្រាសាទយាយព័ន្ធ៖តំណាងឱ្យភាពរុងរឿងនៃស្ថាបត្យកម្មខ្មែរនាសតវត្សទី៧ដែលមាននៅក្នុងតំបន់ប្រាសាទសំបូរព្រៃគុក នាទឹកដីខេត្តកំពង់ធំ និងតំណាងឱ្យជំនឿរបស់ខ្មែរបុរាណក្នុងការគោរពព្រហ្មញ្ញសាសនា ។
-រូបបដិមាតោ៖តំណាងឱ្យភាពអស្ចារ្យនៃសិល្ប:ខ្មែរនាចុងសម័យចេនឡាក្នុងតំបន់ប្រាសាទសំបូរព្រៃគុក និងតំណាងឱ្យអំណាច អានុភាពខ្លាំងក្លា ។
-រូបដំរីជាន់ខ្លា៖តំណាងឱ្យរូបសំណាកដែលមាននៅខេត្តកំពង់ធំ តាំងពីអំឡុងទសវត្សទី៦០ ហើយឆ្លុះបញ្ចាំងពីតថភាពធនធានធម្មជាតិនៃខេត្តកំពង់ធំ ។
-កួរស្រូវ៖តំណាងឱ្យភាពសម្បូរសប្បាយ និងភាព រុងរឿងនៃវិស័យកសិកម្ម ពិសេសគឺភោគផលនៃដំណាំស្រូវ ។
-ដើមឈើ៖តំណាងឱ្យភាពរីកចម្រើនលើវិស័យកសិឧស្សាហកម្ម ដែលខេត្តកំពង់ធំសំបូរដោយដីមានជីជាតិ អំណោយផលដល់ដំណាំកសិកម្មនិងកសិឧស្សាហកម្មបានថ្លែងបញ្ជាក់អំពីប្រវត្តិនិងអត្ថន័យ
នៃនិមិត្ដសញ្ញាខេត្តកំពង់ធំនៅក្នុង
និមិត្តសញ្ញានេះរួមមាន៖-ប្រាសាទយាយព័ន្ធ៖តំណាងឱ្យភាពរុងរឿងនៃស្ថាបត្យកម្មខ្មែរនាសតវត្សទី៧ដែលមាននៅក្នុងតំបន់ប្រាសាទសំបូរព្រៃគុក នាទឹកដីខេត្តកំពង់ធំ និងតំណាងឱ្យជំនឿរបស់ខ្មែរបុរាណក្នុងការគោរពព្រហ្មញ្ញសាសនា ។
-រូបបដិមាតោ៖តំណាងឱ្យភាពអស្ចារ្យនៃសិល្ប:ខ្មែរនាចុងសម័យចេនឡាក្នុងតំបន់ប្រាសាទសំបូរព្រៃគុក និងតំណាងឱ្យអំណាច អានុភាពខ្លាំងក្លា ។
-រូបដំរីជាន់ខ្លា៖តំណាងឱ្យរូបសំណាកដែលមាននៅខេត្តកំពង់ធំ តាំងពីអំឡុងទសវត្សទី៦០ ហើយឆ្លុះបញ្ចាំងពីតថភាពធនធានធម្មជាតិនៃខេត្តកំពង់ធំ ។
-កួរស្រូវ៖តំណាងឱ្យភាពសម្បូរសប្បាយ និងភាព រុងរឿងនៃវិស័យកសិកម្ម ពិសេសគឺភោគផលនៃដំណាំស្រូវ ។
-ដើមឈើ៖តំណាងឱ្យភាពរីកចម្រើនលើវិស័យកសិឧស្សាហកម្ម ដែលខេត្តកំពង់ធំសំបូរដោយដីមានជីជាតិ អំណោយផលដល់ដំណាំកសិកម្មនិងកសិឧស្សាហកម្ម ៕
ប្រភព៖ ក្រសួងព័ត៌មាន