ភ្នំពេញ៖នៅថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០២០វេលាម៉ោង០១និង៥០នាទីរំលងអាធ្រាត្រករណីអគ្គីភ័យឆាបឆេះផ្ទះប្រជាពល រដ្ឋ​ (ឆ្លងចរន្តអគ្គីសនី) នៅចំណុចផ្លូវលំ​ ក្រុុមទី៤​ ភូមិសាមគ្គី​ សង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ។

ដែលអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន​ ០១ខ្នងទាំងស្រុង​ ដែលមានម្ចាស់ឈ្មោះហាក់​ គឹមនី​ ភេទស្រី​ អាយុ៦៦ឆ្នាំ​ មុខរបរនៅផ្ទះ​ មានទីលំនៅផ្ទះលេខ៥៣ច​ ផ្លូវលំ​ ក្រុុមទី៤​ ភូមិសាមគ្គី​ សង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​ (ក្នុងនោះមានអ្នកជួលស្នាក់នៅចំនួន​ ០៨បន្ទប់​ ស្មេីនឹង​ ០៨គ្រួសារ) និងឆេះរោល​ចំនួន​ ០៥ខ្នង​ ។

នៅក្នុងកិច្ច​ប្រតិបត្តិ​ការនេះបានជួយសង្គ្រោះមនុស្សសរុបចំនួន​ ០៥នាក់​ (ក្មេង​ ០២នាក់​ ១/ ឈ្មោះ​ សុខ​ ចាន់សម្បត្តិ​ ភេទប្រុស​ អាយុ០៦ឆ្នាំ​ ២/​ ឈ្មោះ​ សុខ​ ចាន់អារីយ៉ា​ ភេទស្រី​អាយុ០៤ឆ្នាំ)ដែលស្រែកហៅជំនួសពីក្រុមពន្លត់អគ្គីភ័យ​ ខណះភ្លេីងកំពុងឆេះយ៉ាងខ្លាំង។

ការពលីជិវិតរបស់ក្រុមពន្លត់អគ្គីភ័យដេីម្បីសង្គ្រោះក្មេងៗដែលកំពុងរងគ្រោះពីអគ្គីភ័យមួយនេះត្រូវបានទទួលការសាទរពីថ្នាក់លេី​ និង​ មហាជន​ ចំពោះអក្បកិរិយាមិនខ្លាចស្លាប់​ ក្នុងភារះកិច្ចរបស់ខ្លួន។

ប្រេី្របាស់រថយន្តពន្លត់អគ្គីភ័យចំនួន​ ២០គ្រឿង​​ (រថយន្តរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន​ ១៨គ្រឿង​ រថយន្តសាលាខណ្ឌឫស្សីកែវ​ចំនួន​ ០១គ្រឿង​ និងរថយន្តស្រាបៀរកម្ពុជា​ចំនួន​ ០១គ្រឿង)

ចំពោះករណីខាងលេីនេះបានខូចខាតសំភារៈមួយចំនួនធំ​ តែពុំមានប៉ះពាល់ដល់​អាយុជិវិតប្រជាពលរដ្ឋឡេីយ។
អគ្គីភ័យនេះ​បានពន្លត់ចប់សព្វគ្រប់នៅវេលាម៉ោង​ ០២​ និង៣០នាទី​ថ្ងៃខែឆ្នាំដដែល។