ភ្នំពេញ: កម្លាំងសមត្ថកិច្ចបានធ្វេីការឃាត់ខ្លួនជនសង្ស័យ១នាក់ជាមុខសញ្ញាឆក់ទ្រព្យសម្បត្តិមានតម្លៃរបស់ប្រជាពលរដ្ឋយ៉ាងសកម្មលេីដងផ្លូវកន្លងមក ការឃាត់ខ្លួននេះបានធ្វេីឡេីងកាលពីវេលាម៉ោង៨និង១៥នាទីព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថាមុនពេលឃាត់ខ្លួនជនសង្ស័យ១នាក់ ដោយកម្លាំងប៉ុស្តិ៍នគរបាលចោមចៅទី១ កំពុងធ្វើការល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋានស្របពេលនោះស្រាប់តែឃើញជនសង្ស័យខាងលើកំពុងរៀបចំធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋពេលឃើញសមត្ថកិច្ចជនសង្ស័យព្យាយាមជិះម៉ូតូគេចតែត្រូវបានសមត្ថកិច្ចដេញធ្វើការឃាត់ខ្លួនបានភ្លាមៗយកមកសាកសួរនៅប៉ុស្តិ៍នគរបាលចោមចៅទី ១ តែម្ដង។ ក្រោយពីធ្វើការឃាត់ខ្លួនរួចជនសង្ស័យខាងលើបានសារភាពថាខ្លួនពិតជាធ្លាប់ធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋជាច្រើនលើកមកហើយនិងបម្រុងធ្វើសកម្មភាពឆក់ទៀតផងដែរ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងប៉ុស្តិ៍មូលដ្ឋាននគរបាលចមចៅទី១កសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីកសាងសំណុំរឿងបញ្ជូនចាត់ការតាមនីតិវិធី។
រាយការណ៍ដោយ-P.23