ភ្នំពេញ៖បុរសម្នាក់បើករថយន្តបែនដឹកដីមួយគ្រឿងក្នុងល្បឿនលឿនហើយមិនប្រយ័ត្នក៏ជ្រុលទៅបុកជាមួយនឹងរថយន្តស៊េរីទំនើបមួយគ្រឿងនៅមិនទាន់អស់ល្បឿនក៏បន្តបុករះចូលផ្ទះប្រជាពលរដ្ឋបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យនរណាម្នាក់រងការគ្រោះថ្នាក់នៅក្នុងហេតុការណ៍នេះទេ
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៣នឹង៣០នាទី រសៀល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវមហាវិថី ឈ្នះឈ្នះ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងគេបានឃើញបុរសម្នាក់បើករថយន្តបែនពណ៌សមួយគ្រឿង ពាក់ស្លាកលេខព្រះសីហនុ3A-1679 បើកធ្វើដំណើរតាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះ ក្នុងទិសដៅពីកើតទៅលិចហើយមានល្បឿនលឿន ខណៈពេលនោះក៏បានរ៉េចង្កូតឡើងលើសួនច្បារពុះចែកទ្រូងផ្លូវមកខាងឆ្វេងជ្រុលទៅបុករថយន្តស៊េរីទំនើបម៉ាកSports ពណ៌ទឹកប្រាក់មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AY-5262 ក្នុងទិសដៅបញ្ច្រាស់គ្នាពេញទំហឹងបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំហើយរថយន្តបង្កមិនទាន់អស់ល្បឿនក៏បន្តបុករះចូលផ្ទះប្រជាពលរដ្ឋបណ្ដាលឱ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ តែសំណាងល្អមិនបង្កឲ្យមាននរណាម្នាក់រងការគ្រោះថ្នាក់នៅក្នុងហេតុការណ៍នេះទេ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ទីតាំងនោះភ្លាមដើម្បីត្រួតពិនិត្យមើលរួចរាល់ទើបទាក់ទងទៅជំនាញផ្នែកចរាចរណ៍ផ្លូវគោកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឱ្យចុះមកធ្វើការវាស់វែងគាត់បានយករថយន្តបង្កនិងរថយន្ដដែលបានរងការខូចខាតនោះទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។
រាយការណ៍ដោយ=P.23