បើកថយន្តឆ្លងផ្លូវមិនប្រយ័ត្នម៉ូតូលឿនបុកពេញទំហឹងបណ្តាលឲ្យរងរបួសម្នាក់បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ

252

ភ្នំពេញ ៖  បុរស១នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលបុករថយន្តបត់ឆ្លងផ្លូវចំពីចំហៀងពេញទំហឹង  បណ្តាលឱ្យរងរបួសស្រាលត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍ នេះបានកេីតឡេីងកាលពីវេលាម៉ោង២និង៥០នាទី ថថ្ងៃទី២២ ខខែកក្កដា ឆ្នាំ២០២១  នៅតាមបណ្តោយផ្លូវ៩២ ក្នុងភូមិសំយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា   មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកកូរ៉ូឡាមួយគ្រឿង ពណ៌ទឹកប្រាក់  ពាក់ស្លាកលេខភ្នំពេញ2F-3335 បេីកបរដោយបុរសម្នាក់បានធ្វេីដំណេីរតាមបណ្តោយផ្លូវ៩២ក្នុងទុសដៅពីលិចទៅកេីតខណៈមកដល់ចំណុចកេីតហេតុក៏បានបត់ទៅខាងស្ដាំដៃឆ្លងផ្លូវចូលផ្សារតែឆ្លងមិនទាន់ផុតផងស្រាប់តែមានម៉ូតូមួយគ្រឿងវីវ៉ាស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅ  ពាក់ស្លាកលេខបាត់ដំបង1F -3592 បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរតាមបណ្តោយផ្លូវ៩២ក្នុងទិសដៅស្របគ្នាក្នុងល្បឿនលឿនចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលបុកចំពីចំហៀងពេញទំហឹងបណ្តាលឱ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ស្រាល។

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ  ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញមកធ្វេីការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរងចាំដោះស្រាយពេលក្រោយ៕

រាយការណ៍ដោយ-P.23