គណៈកម្មការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា(គអឆក)បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការស្ថាបនាផ្លូវនិងស្ថានីយ៍ចម្រោះទឹកកខ្វក់ខេត្តព្រះសីហនុ

457

ព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២១ គណៈកម្មការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា(គអឆក)បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការស្ថាបនាផ្លូវនិងស្ថានីយ៍ចម្រោះទឹកកខ្វក់នៅក្រុងព្រះសីហនុ។

ដំណើរចុះពិនិត្យវឌ្ឍនភាពនៃការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវនាព្រឹកនេះបានប្រព្រឹត្តទៅក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់និងប្រធានគណកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ ឯកឧត្តមគួចចំរើនអភិបាលខេត្តព្រះសីហនុ និងមន្ត្រីអមដំណើរជាច្រើនរូបទៀត។

រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃនៃសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរៀបចំផែនការអភិវឌ្ឍន៍ខេត្តព្រះសីហនុអោយក្លាយទៅជាខេត្ត ជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយក្នុងចំណោមប៉ូលសេដ្ឋកិច្ចដ៏ទៃទៀតនិងប្រែក្លាយទៅជាតំបន់សេដ្ឋកិច្ចគំរូពិសេសពហុបំណងនៃកម្ពុជា។

 

ឆ្លើយតបនឹងបំណងប្រាថ្នាដ៏មុតស្រួចនេះរាជរដ្ឋាភិបាលបាននឹងកំពុងកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ថានីយ៍ចម្រោះទឹកកខ្វក់ ទីលានចាក់សំរាម ការកែលំអតំបន់ឆ្នេរសមុទ្រ ការបើកឆ្នេរសាធារណៈ ឡើងវិញនិងការរៀបចំគោលនយោបាយគ្រប់គ្រងប្រើប្រាស់ដីធ្លីនៅខេត្តព្រះសីហនុជាដើម។ល។

តាមរយៈផែនការអភិវឌ្ឍន៍នេះខេត្តព្រះសីហនុ នឹងក្លាយជាគោលដៅពោរពេញដោយកាទាក់ទាញ ភ្ញៀវទេសចរនិងវិនិយោគទុនពហុវិស័យ នៅថ្ងៃអនាគត។