ភ្នំពេញ៖បុរសម្នាក់សង្ស័យស្រវឹងទាំងថ្ងៃបើករថយន្តបោះពួយទៅបុកជាមួយនឹងបង្គលភ្លើងពេញទំហឹងបណ្ដាលឲ្យរថយន្តរងការខូចខាត ចំណែកឯអ្នកបើកបររួចផុតពីសេចក្ដីស្លាប់ ។
ហេតុការណ៍ការគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣នឹង៣០នាទី ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវលេខ១៨០០ ស្ថិតក្នុងសង្កាត់តួសង្កែទី២ ខណ្ឌពឫស្សីកែវ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញបុរសម្នាក់បើករថយន្ត masdaពណ៌សមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2BD-8716 បើកធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៨០០ បោះពួយក្នុងល្បឿនលឿនខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើក៏បានជ្រុលទៅបុកជាមួយនឹងបង្គោលភ្លើងសល់ឡាមួយដើមដែលដាំនៅចិញ្ចឹមផ្លូវពេញទំហឹងបណ្ដាលឲ្យរថយន្តហើយនិងបង្គោលភ្លើងរងការខូចខាតយ៉ាងដំណំ ចំណែកឯអ្នកបើកបររួចផុតពីសេចក្ដីស្លាប់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ហើយពិនិត្យមើលឃើញថាមានការប៉ះពាល់ទៅដល់សម្បត្តិរបស់រដ្ឋទើបទាក់ទងទៅសមត្ថកិច្ចជំនាញនៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញឱ្យចុះមកយករថយន្តបង្កទៅរក្សាទុករងចាំដោះស្រាយគ្នានៅពេលក្រោយ។
រាយការណ៍ដោយ-P.23