សមត្ថកិច្ចនគរបាលបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ សហកការណ៍ជាមួយ កម្លាំងកងទ័ពជើងទឹក ឃាត់ នាវាមួយគ្រឿង នឹងមនុស្សជនជាតិចិន៣៨នាក់ខ្មែរ២នាក់ ពាក់ព័ន្ឋការឆ្លងដែនខុសច្បាប់

325

ខេត្តព្រះសីហនុ៖ កម្លាំងអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹកបានសហការជាមួយកម្លាំងកងទ័ពជើងទឹក ធ្វើការ ត្រួតពិនិត្យនាវាចិន មួយគ្រឿង នៅចំណុចនិយាមការលេខ១០°៣៥’-១០៣° ២២’ ក្រោយធ្វើការត្រួតពិនិត្យនិងសាកសួរក្រុមនាវិកបានឲ្យដឹងថានាវាមានឈ្មោះ តុងហាយ បានចាកចេញពីកំពង់ផែហ៊្វូអានខេត្តហ្វូ៊ចៀនប្រទេសចិននៅថ្ងៃទី ១៨ ខែកក្កដាឆ្នាំ ២០២១ នៅលើ នាវាមានផ្ទុកមនុស្សចំនួន៣៨នាក់។

ក្នុងនោះជនជាតិខ្មែរចំនួន២នាក់នៅវេលាម៉ោង២១.៣០ថ្ងៃទី២៤កក្កដាឆ្នាំ២០២១ដែលបានឆ្លងដែនចូលសមុទ្រកម្ពុជា ក្នុងភូមិសាស្រ្តកោះរ៉ុងសន្លឹមក្រុងកោះរ៉ុងខេត្តព្រះសីហនុ ដោយខុសច្បាប់ ។

លោកវរៈសេនីយ៏ឯក ឌឹម សំបូរ ប្រធានអង្គភាពបទល្មើសលើផ្ទៃសមុទ្រ បានអោយដឹង៏ បន្ថែមថា បច្ចុប្បន្ននាវានឹងមនុស្ស ខាងលើ កម្លាំងជំនាញបានរៀបចំឯកសារបញ្ជូនទៅឲ្យជំនាញនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿនអគ្គស្នងការនគរបាលជាតិដើម្បីអនុវត្តតាមនីតិវិធីច្បាប់បន្ត ៕