ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែឃើញបុរសវ័យចំណាស់ម្នាក់ចងកស្លាប់ខ្លួនដៃរបស់គាត់មានចងស្លាបសេកមកខាងក្រោយ…

302

ភ្នំពេញ៖បុរសម្នាក់មានវ័យ៤០ឆ្នាំជាងបានចងកសម្លាប់ខ្លួននៅយ៉ាកខាងមុខផ្ទះគួរឲ្យចម្លែកមែនទែនដោយឃើញដៃរបស់គាត់ទាំងពីមានចងស្លាបសេកមកក្រោយទើបបង្កឲ្យមានការភ្ញាក់ផ្អើលមកដល់ប្រជាពលរដ្ឋយ៉ាងខ្លាំងនាំគ្នាចោមរោមមើលព្រោះតែមានការសង្ស័យទៅលើករណីអត្តឃាតមួយនេះ ។

ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយនេះបានកើតឡើងកាលពីវេលាម៉ោង០៦នឹង១៥នាទី ល្ងាច ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១  ស្ថិតនូវភូមិ០៨ ក្នុងសង្កាត់បឹងកក់ទី០១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ សពជនរងគ្រោះមាន ឈ្មោះ ភ្លើ វ៉ាន់នី ហៅតានី ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរជានាក់ដើររើសអេតចាយ មានផ្ទះផ្ទាល់ខ្លួនរបស់គាត់នៅក្នុងភូមិកើតហេតុខាង សព្វថ្ងៃរូបគាត់គឺជាកំលោះចាស់។

យោងតាមប្រភពព័ត៌មានដែលយើងទទួលបានផ្សេងៗនឹងពីម្នាក់ទៅម្នាក់ទៀតតគ្នាថារូបគាត់ដែលជាជនរងគ្រោះម្នាក់នេះគឺជាមនុស្សមានសតិមិនគ្រប់ទៅវិញ ហើយមុនពេលកើតហេតុនេះប៉ុន្មានថ្ងៃប្រជាពលរដ្ឋមានការងឿងឆ្ងល់គ្រប់ៗគ្នាដោយសារតែមិនឃើញរូបគាត់ចេញក្រៅផ្ទះនឹងដើរលេងដូចសព្វដងនោះ ក៏បាននាំគ្នាទៅអើតមើលនៅកន្លែងយ៉ាកខាងមុខផ្ទះ ស្រាប់តែមានឃើញបាំងវាំងននជិត ហើយចងកសម្លាប់ខ្លួនដោយមានដៃទាំងពីររបស់គាត់ចងស្លាបសេកមកខាងងក្រោយទៀតផង ទើបបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនាំគ្នារាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានអូយចុះមកត្រួតពិនិត្យមើលនៅទីតាំងកន្លែងកើតហេតុ។

ក្រោយពេលទទួលបានដំណឹងនេះភ្លាមសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ត្រួតពិនិត្យមើលរួចរាល់ក៏បានចងខ្សែហ៊ុព័ទ្ធជុំវិញកន្លែងសាកសព រួចទាក់ទងទៅគ្រូពេទ្យជំនាញឱ្យមកទទួលយកសំណាកជនរងគ្រោះទៅពិនិត្យមើលទើបដឹងថារូបគាត់គឺអវិជ្ជមាននូវកូវីដ ១៩ រួចក៏បានប្រគល់តួនាទីនេះឲ្យទៅសមត្ថកិច្ចជំនាញឲ្យស្វែងរកប្រភពនៃការស្លាប់បាត់បង់ជីវិតដ៏ចម្លែកមួយនេះ ថាតើស្លាប់ដោយសារធ្វើអត្តឃាតដោយខ្លួនឯង ឬមួយក៏ជាករណីឃាតកម្មសម្លាប់ហើយយកមកចងកដើម្បីបំបិទភស្តុតាង។

ហើយក៏បានធ្វើកំណត់ហេតុនិងកោសល្យវិច្ច័យរួចរាល់ទើបប្រគល់ទៅឱ្យសាច់ញាតិនិងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

រាយការដោយ-P.23