ឃាត់ខ្លួនជនសង្ស័យ០2នាក់ នាំមនុស្សឆ្លងដែនខុសច្បាប់

289

បន្ទាយមានជ័យ៖ កម្លាំងប៉ុស្តិ៍នគរបាលបឹងសាគូ នាំវរសេនាតូចនគរបាលការព្រំដែនគោកលេខ911 សហការជាមួយកម្លាំងយោធាកងពល51 ឃាត់ខ្លួនជនសង្ស័យ02នាក់ នាំមនុស្សឆ្លងដែនខុសច្បាប់។ ឃាត់ខ្លួននៅវេលាម៉ោង4,15នាទីទើបភ្លឺ ថ្ងៃទី24 ខែកក្កដាឆ្នាំ 2021 នៅចំណុច មុខកាស៊ីណូDNA ក្នុងភូមិក្បាលស្ពាន1 សង្កាតប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

សមត្ថកិច្ចនគរបាលការពារព្រំដែនគោក911 បានប្រាប់ថា ជនសង្ស័យទាំងពីរនាក់ 1.ឈ្មោះ ឡូញ ឡែម ភេទប្រុស អាយុ29ឆ្នាំ (សង្ស័យមេខ្យល់)  រស់នៅភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ 2.ឈ្មោះ សាន សំណាង ភេទប្រុស អាយុ35ឆ្នាំ (សង្ស័យមេខ្យល់) រស់នៅភូមិ/ សង្កាត់-ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រោយពីកម្លាំងយើងបានសួរនាំ ហើយត្រួតពិនិត្យ ឃើញមាន ទូរស័ព្ទដៃ01គ្រឿង មានសារជាសម្លេងឆ្លើយឆ្លងគ្នា ចាំទទួលមនុស្សនៅខាងក្រោយផ្សាររោងក្លឿ(ប្រទេសថៃ) និងម៉ូតូ01គ្រឿង ម៉ាកហុងដា C125    ផលិតឆ្នាំ2019 ពណ៌ខ្មៅ គ្មានស្លាកលេខ។

ជនសង្ស័យទាំងពីរនាក់ខាងលើ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់កម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចាត់ការបន្តតាមនិតីវិធី៕

រាយការណ៍ដោយ៖សៅនៅ