ភ្នំពេញ៖បុរសម្នាក់បើករថយន្តក្នុងល្បឿនលឿនមិនប្រយ័ត្នរួចពេចពីម៉ូតូដែលធ្វើដំណើរនៅខាងមុខ បណ្តាលឲ្យរ៉េចង្កូតជ្រុលទៅបុកជាមួយនឹងរថយន្តម៉ាស្ដារមួយគ្រឿងពីក្រោយពេញទំហឹងដែលម្ចាស់គេបានទុកនៅមុខផ្ទះបណ្ដាលឲ្យរងការខូចខាតទាំងពីរ។
ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង១១នឹង៣០នាទីថ្ងៃត្រង់ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ស្ថិតតាមបណ្តាយផ្លូវលេខ១៣៦ ក្នុងសង្កាត់ផ្សារកណ្ដាលទី០២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុការគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងគេបានឃើញបុរសម្នាក់ឈប់រថយន្តម៉ាកម៉ាស្ដារពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BG-9720 ចតទុកនៅវមុខផ្ទះក្បែរនឹងចិញ្ចើមផ្លូវ ខណៈពេលនោះក៏ស្រាប់តែមានបុរសម្នាក់បើករថយន្តម៉ាកហាយឡិនឌ័រពណ៍ត្រីឆ្លូញមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2A-0135 បើកបរក្នុងទិសដៅពីលិចទៅកើតតាមបណ្ដោលផ្លូវលេខ១៣៦ ក្នុងល្បឿនលឿនហើយក៏បានអកហ្សឺជាមួយនិងម៉ូតូមួយគ្រឿងក៏បានបួងចង្កូតមកខាងឆ្វេងហើយជាន់ហ្រ្វាំងមិនជាប់ ទើបបណ្ដាលឲ្យជ្រុលទៅបុកចង់ពីក្រោយរថយន្តម៉ាស្ដារដែលកំពុងឈប់នោះពេញទំហឹងរង់ការខូចខាត។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ដើម្បីត្រួតពិនិត្យមើលរួចរាល់នឹងទុកពេលវេលាឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នាអស់រយៈពេលជិតកន្លះម៉ោងនូវតែមិនត្រូវគ្នាទើបតែយល់ទៅឲ្យជំនាញរបស់ខណ្ឌដូនពេញចាត់ការបន្ត។
រាយការណ៍ដោយ-P.23