ម៉ូតូ២គ្រឿងព្រលះគ្នាពេញទំហឹង បណ្ដាលឲ្យមានអ្នករងរបួសធ្ងន់ម្នាក់

300

ភ្នំពេញ៖ជិះម៉ូតូក្នុងល្បឿនលឿនមិនប្រយ័ត្នបុកគ្នាពេញទំហឹងបណ្ដាលឲ្យភាគីម្ខាងរងរបួសធ្ងន់ត្រូវរថយន្តសង្គ្រោះយកទៅសង្គ្រោះភ្លាមៗ ចំណែកម៉ូតូរងការខូចខាតយ៉ាង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨នឹង៤៥នាទីយប់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវលេខព្រះមុនីវង្សកែងនឹងផ្លូវមុន្នីរ៉េត ក្នុងសង្កាត់មនោរម្យ ខណ្ឌ7មករា រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលហេតុការណ៍គេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកឌ្រីមសងសេ១២៥ ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1AD-3694 ជិះធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងលឿនលឿន ខណៈពេលមកដល់ត្រង់ចំណុចកែងនឹងផ្លូវព្រះមុនីរ៉េតក៏ស្រាប់តែមានបុរសម្នាក់ទៀតជិះម៉ូតូមួយគ្រឿងកុបកៅពាក់ស្លាកលេខជ-1159 ភព1 ជិះធ្វើដំណើរក្នុងល្បឿនលឿនដូចគ្នាជ្រុលមកបុកចំពីមុខពេញទំហឹងបណ្ដាលឱ្យម៉ូតូទាំងពីរគ្រឿង រងការខូចខាតយ៉ាងដំណំ រីឯភាគីម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទៅដល់ដើម្បីត្រួតពិនិត្យមើលរួចរាល់ក៏បានទាក់ទងទៅផ្នែកជំនាញចរាចរណ៍ឱ្យចុះមកធ្វើការវាស់វែងនិងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនូវឯអធិការដ្ឋាននគរបាលប៉ុស្តិ៍មនោរម្យរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។

របាយការណ៍ដោយ -P.23