ភ្នំពេញ៖បុរសម្នាក់បើករថយន្តមិនប្រយ័ត្នទៅបុកជាមួយនឹងម៉ូតូពេញទំហឹងបណ្ដាលរងការខូចខាតហើយក៏តឹងសរសៃកដាក់គ្នាផ្អើលប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកជួយធ្វើអន្តរាគមន៍ទាំងយប់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០នឹង៤៥យប់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលហេតុការណ៍បានកើតឡើងគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកclickពណ៌ក្រហមមួយពាក់ស្លាកលេខនគរបាល1-8680កំពុងតែអង្គុយលើម៉ូតូស្រាប់តែមានបុរសម្នាក់បើករថយន្តម៉ាកCRVពណ៌ប្រាក់មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2J-8182ធ្វើដំណើរតាមបណ្ដោយសហព័ន្ធរុស្ស៊ីក្នុងស្ថានភាពស្រវឹង ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើស្រាប់តែជ្រុលទៅបុកជាមួយនឹងម៉ូតូ ហើយក៏បង្កទៅជាហិង្សារនឹងគ្នាបែកផ្សែងបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមួយជួយធ្វើអន្តរគមន៍ទាំងយប់ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ទីតាំងនោះដើម្បីត្រួតពិនិត្យនិងជួយធ្វើការសម្របសម្រួលគ្នាអស់រយៈពេលជិតមួយម៉ោងទើបភាគីខាងរថយន្តបង្កព្រមសងជាសំណងទៅឲ្យភាគីខាងម៉ូតូចំនួន២៥០ ដុល្លារដើម្បីបញ្ចប់រឿងនៅហ្នឹងកន្លែង។
រាយការណ៍ដោយ-P.23