ភ្នំពេញ ៖ ក្រុមប្រឹក្សាជំរុញការនាំចេញវិស័យវិស្វកម្មឥណ្ឌានឹងរៀបចំកិច្ចប្រជុំភាពជាដៃគូ លើវិស័យវិស្វកម្មរវាងឥណ្ឌានិងអាស៊ាន “India-ASEAN Engineering Partnership Summit” ពីថ្ងៃទី២៤ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ តាមរយៈប្រព័ន្ធអនឡាញ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា កិច្ចប្រជុំនេះ ផ្តោតការពិភាក្សា ទៅលើបទបញ្ញត្តិពាណិជ្ជកម្ម ការធ្វើជំនួញជាមួយបណ្តាប្រទេសនានា កាលានុវត្តភាពពាណិជ្ជកម្ម និន្នាការនៃផលិតផល ភាពជាដៃគូនៃបច្ចេកវិទ្យា ប្រព័ន្ធអេកូឡូជី អន្តរកម្មឧស្សាហកម្ម ជំនួបស្វែងរកដៃគូពាណិជ្ជកម្មជាមួយក្រុមហ៊ុនឥណ្ឌា ជាដើម ។
សេចក្តីជូនដំណឹង ចាត់ទុកដូចជាការអញ្ជើញ ឧកញ៉ា លោក លោកស្រី ដែលជាសហគ្រិន វិនិយោគិន និងសាធារណជនទូទៅ ដែលមានបំណងចូលរួមទាញយកអត្ថប្រយោជពីកិច្ចប្រជុំខាងលើ ឬមានគម្រោងស្វែងរកដៃគូពាណិជ្ជកម្មជាមួយក្រុមហ៊ុនឥណ្ឌា សូម ចុះឈ្មោះចូលរួមដោយឥតគិតថ្លៃតាមរយៈគេហទំព័រ http://eepcvirtualexpo.com/conference management/conference registration overseas/MTk/Mg/w/all/ASEAN ៕
ប្រភព៖ក្រសួងព័ត៌មាន