ជំងឺកូវីដ-១៩៖ ប្រទេសឡាវបង្កើនរយៈពេលត្រួតពិនិត្យផ្នែកវេជ្ជសាស្រ្តសម្រាប់ពលករ​ដែលវិលត្រឡប់មកវិញ

265

ក្រសួងសុខាភិបាលរបស់ប្រទេសឡាវបាននិយាយថា នឹងបង្កើនរយៈពេលការធ្វើចត្តឡីស័ក និងការត្រួតពិនិត្យវេជ្ជសាស្រ្តសម្រាប់ពលករដែលបានវិលត្រឡប់មកវិញ ជាពិសេសពលករដែលមកពីប្រទេសថៃ ដោយសារតែការព្រួយបារម្ភអំពីការលេចចេញជំងឺកូវីដ-១៩ មានរយៈពេលយូរជាងពេលវេលានៃការធ្វើចត្តាឡីស័ក ឬហានិភ័យនៃករណីវិជ្ជមានឡើងវិញ។

ក្រសួងនេះបាននិយាយថា ៣៥ភាគរយនៃពលករឡាវដែលវិលត្រឡប់មកវិញបានឆ្លងវីរុសទម្រង់ឌែលតាក្នុងពេលថ្មីៗនេះ។ បន្ទាប់ពីការជាសះស្បើយពីជំងឺនេះ មនុស្សទាំងនេះចាំបាច់ត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ និងត្រូវត្រួតពិនិត្យសុខភាពរយៈពេល ៧ថ្ងៃទៀត។

ទន្ទឹមនឹងនេះដែរ ការវិលត្រឡប់របស់ពលករដែលមិនមានជំងឺកូវីដ-១៩ ក៏ត្រូវតែធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃនៅតាមមណ្ឌលនានាដែលកំណត់ដោយអាជ្ញាធរដែរ។ បន្ទាប់ពីទទួលបានលទ្ធផលអវិជ្ជមានចំនួនពីរដង ពួកគេតម្រូវឱ្យធ្វើការត្រួតពិនិត្យវេជ្ជសាស្រ្តនៅតាមផ្ទះបន្តទៀត ប្រសិនបើពួកគេមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការត្រួតពិនិត្យខ្លួនឯង។ សម្រាប់អ្នកដែលបាត់បង់គុណវុឌ្ឍិ តម្រូវឱ្យធ្វើចត្តាឡីស័កសម្រាប់រយៈពេល ៧ថ្ងៃបន្ថែមទៀត។

កាលពីថ្ងៃទី២៦ ខែកក្កដា ប្រទេសឡាវបានប្រកាសនូវការឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ២២៣នាក់។ ពួកគេទាំងអស់សុទ្ធតែជាករណីនាំចូល ហើយត្រូវបានធ្វើចត្តាឡីស័កនៅពេលមកដល់ប្រទេស។ រហូតមកដល់ពេលនេះ ប្រទេសឡាវមានអ្នកជំងឺកូវីដ-១៩ សរុបចំនួន ៤ ៩៨៥នាក់ និងមានមនុស្សស្លាប់ចំនួន ៥នាក់៕

ប្រភព៖ក្រសួងព័ត៌មាន