កណ្ដាល: នៅថ្ងៃ ចន្ទ ២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនិងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ករណីហិង្សាក្នុងគ្រួសារចំណុចផ្ទះជនរងគ្រោះ ភូមិជ្រែមួយរយ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។
ជនរងគ្រោះ ០១នាក់(ត្រូវជាប្រពន្ធជនសង្ស័យ)ឈ្មោះ នៅ រស់ ភេទស្រី អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិជ្រែមួយរយ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល រងរបួសចំថ្ងាសមួយកន្លែងបែកហូរឈាម។
ជនសង្ស័យ(ត្រូវជាប្ដីជនរងគ្រោះ)ឈ្មោះ អៀត អុន ភេទប្រុស អាយុ ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិជ្រែមួយរយ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។(ឃាត់ខ្លួន)
វត្ថុតាងចាប់យក៖
១.អង្រែបុកគ្រឿងធ្វើអំពីឈើ ប្រវែង៤.៣សង់ទីម៉ែត្រ ទំហំ១៩សង់ទីម៉ែត្រ ចំនួន០១ ៕
រាយការណ៍ដោយ៖ ជា សុខគៀរ