រំលោភក្មេងស្រីអាយុ ១៤ឆ្នាំ តែមិនបានសម្រចក៏យកញញួរវាយប៉ងសម្លាប់យ៉ាងសាហាវបំផុត រួចគេចខ្លួនបាត់

338

ខេត្តកំពង់ស្ពឺ ៖  ករណីរំលោភ និងប៉ុនប៉ងសម្លាប់ ទៅលើក្មេងស្រីអាយុ ១៤ឆ្នាំ បានបង្កការភ្ញាក់ផ្អើលកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នំា២០២១នេះ  ដោយជនល្មើសជាអ្នកជិតខាងម្នាក់ បានល្បួងជនរងគ្រោះឲ្យទៅជួយធ្វើការក្នុងផ្ទះ ដែលមានទីតាំងនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ពេលជនរងគ្រោះចូលដល់ក្នុងផ្ទះ​ជនល្មើសក៏ត្រូវគេចាប់រំលោភ ។ ជនរងគ្រោះបានតដៃព្យាយាមរំដោះខ្លួន ប៉ុន្តែជនល្មើសបានយកញញួរ មកវាយទៅលើជនរងគ្រោះយ៉ាងសាហាវឃោឃៅ រហូតសន្លប់បាត់ស្មារតី។

ជនល្មើសបានខ្ទាស់សោរផ្ទះ ទុកជនរងគ្រោះនៅខាងក្នុង ហើយរត់គេចខ្លួន។ នៅវេលាម៉ោង៤ល្ងាច ក្រុមគ្រួសារមានការព្រួយបារម្ភ ហើយក៏ចាប់ផ្តើមដើររក។ អ្នកជិតខាងបានឮសំឡេងស្រែករកជំនួយ មកពីក្នុងផ្ទះជនល្មើស ក៏បានគាស់បើកទ្វារ ហើយឃើញជនរងគ្រោះក្នុងស្ថានភាពធីងធោង និងមានរបួសស្នាមយ៉ាងធ្ងន់ធ្ងន់ជាច្រើនកន្លែង នៅលើផ្នែកក្បាល និងដងខ្លួន។ ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

ភាពការពារកុមារ (CPU) បានទទួលដំណឹង ហើយក៏បានបញ្ជូន ក្រុមការងារស៊ើបអង្កេត បទល្មើសឃាតកម្ម (HIT) និងក្រុមការងារបច្ចេកទេស និងវិទ្យាសាស្រ្ត (FST) ចុះទៅពិនិត្យ។ ដោយសារស្ថានទម្ងន់នៃរបួសធ្ងន់ធ្ងរ អង្គភាពការពារកុមារ (CPU) បានបញ្ជូនជនរងគ្រោះ មកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ។ អង្គភាពការពារកុមារ (CPU) និងផ្តល់ជំនួយទៅដល់ក្រុមគ្រួសារជនរងគ្រោះ ក្នុងរយៈពេលដែលព្យាបាលនៅក្នុងរាជធានី។

អង្គភាពការពារកុមារ (CPU) ក្នុងកិច្ចសហប្រតិបត្តិការ ជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ, ក្រសួងមហាផ្ទៃ, និងនាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ បានបង្កើតក្រុមការងារចម្រុះ GOLF21។  អត្តសញ្ញាណជនល្មើសត្រូវបានកំណត់ ហើយបេសកកម្មស្វែងរក គឺកំពុងតែដំណើរការ។

លោក James McCabe នាយកប្រតិបត្តិ អង្គភាពការពារកុមារ (CPU) បានថ្លែងបញ្ជាក់ថា “កុមារីនេះបានរងគ្រោះ ពីអំពើវាយប្រហារយ៉ាងសាហាវបំផុត ដែលបង្កឲ្យមានរបួសយ៉ាងធ្ងន់ធ្ងរ និងគ្រោះថ្នាក់ដល់ជីវិត ហើយក្នុងពេលបច្ចុប្បន្ន ស្ថិតក្នុងស្ថានភាពសន្លប់។ លោក James បានបន្ថែមថា៖ ជូនសម្រាប់ជនល្មើស ប្រសិនបើកំពុងតែអានសារនេះ ខ្ញុំណែនាំឲ្យមកប្រគល់ខ្លួន ដល់សមត្ថកិច្ច ដែលនៅជិតបំផុត ព្រោះក្រុមការងារយើង នឹងធ្វើគ្រប់យ៉ាង ដើម្បីស្វែងរកអ្នក វាគ្រាន់តែជារឿងមុន ឬក្រោយទេ៕