ការស្តារប្រឡាយបឹងទំពន់បានបញ្ចប់ហើយ ដោយប្រមូលសំរាមនិងស្មៅបណ្តែតទឹកចេញជាង២៥០០ឡាន

300

ភ្នំពេញ៖ ការស្តារប្រឡាយ បឹងទំពន់ ដែលមានប្រវែងជិត៤គីឡូម៉ែត្រ ដើម្បីរំដោះការលិចលង់ដោយជំនន់ទឹកភ្លៀងក្នុងខណ្ឌចំនួន៥នៃរាជធានីភ្នំពេញ ពេលនេះបានឈានមកដល់ទីបញ្ចប់ ១០០ ភាគរយហើយ បន្ទាប់ពីក្រុម ការងារបានធ្វើសកម្មភាពស្តារអស់រយៈ៤ខែរួចមក ដោយស្តារសំរាមនិងស្មៅបណ្តែតទឹកបានជាង២៥០០ឡានស្មើនិងជាង១ម៉ឺន២ពាន់ម៉ែត្រគូប ។

លោកដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹក បូមទឹកនៃមន្ទីរសាធារណការនិងដឹក ជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែ កក្ក ដានេះថា ដោយមានការយក ចិត្តទុក្ខដាក់និងការចង្អុលណែ នាំពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងការដោះស្រាយ ការស្តារប្រព័ន្ធបង្ហូរទឹក ជាពិសេសប្រឡាយមេនៅរាជធានីភ្នំពេញ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលមានអង្គភាពលូទឹក បូម ទឹក និងស្ថានីយចម្រោះទឹកកខ្វក់ បានធ្វើសកម្មភាពស្តារប្រឡាយបឹងទំពន់ បញ្ចប់ ១០០ភាគរយហើយ ក្រោយពីបានធ្វើសកម្មភាពស្តារអស់រយៈពេល៤ខែ ដើម្បីរំដោះជំនន់ទឹកភ្លៀងនា រដូវវស្សានេះ ។

លោកបានបន្តទៀតថា ប្រឡាយបឹងទំពន់នេះ មានប្រវែង៣៧១០ម៉ែត្រទទឹង ៣០ម៉ែត្រ ពីប្រឡាយស្ទឹង មានជ័យដល់ស្ថានីយបឹងទំពន់ផ្លូវ៣៧១ ។ ដោយចាប់ ផ្តើមស្តារកាលពីថ្ងៃទី០៥ខែ មេសា ហើយបានបញ្ចប់ជា ស្ថាពរកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ដោយស្តារសំរាមនិងស្មៅបណ្តែតទឹកបាន២៥១០ឡានស្មើ ១២០៥០ម៉ែត្រគូប។

ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកពីប្រឡាយដើមស្លែង ប្រឡាយបារាំង ពិសេសរំដោះទឹកពីក្នុងខណ្ឌ ពោធិ៍សែនជ័យ ខណ្ឌសែនសុខ ខណ្ឌទួលគោកនិង១ផ្នែកខ្លះក្នុងខណ្ឌចំការ មន និងខណ្ឌ៧មករា។

លោកដួង ចាន់សារ៉ាត់ បានសំណូមពរឱ្យបងប្អូនប្រជា ពលរដ្ឋមេត្តាទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ទៅតាមទីតាំងដែលក្រុមហ៊ុនប្រមូលសំរាមបានកំណត់ កុំបោះសំរាមចូល ក្នុងប្រឡាយទឹក នាំឱ្យបិទ បាំងផ្លូវទឹកមិនអាចហូរដល់ស្ថានីយ៕

ប្រភព៖ក្រសួងព័ត៌មាន