គណៈកម្មការរៀបចំការបោះ ឆ្នោតសហភាពមីយ៉ាន់ម៉ាលុបចោលលទ្ធផលនៃការ បោះឆ្នោតទូទៅកាលពីឆ្នាំមុន

265

អន្តរជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ដោយដក ស្រង់សេចក្តីប្រកាសរបស់គណៈកម្មការកាលពីថ្ងៃចន្ទថាគណៈកម្មាធិការបោះឆ្នោតសហភាពមីយ៉ាន់ម៉ាបានលុប ចោលលទ្ធផលនៃការបោះ ឆ្នោតទូទៅពហុភាគី ដែលបានធ្វើឡើងកាលពីថ្ងៃទី ៨ ខែវិច្ឆិកាឆ្នាំមុន។

នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua នៅថ្ងៃទី២៧ ខែកក្កដានេះ។

យោងតាមសេចក្ដីជូន ដំណឹងរបស់គណៈកម្មការ លទ្ធផលត្រូវបានលុបចោលដោយសារការបោះឆ្នោតមិន បានប្រព្រឹត្តទៅស្របតាមច្បាប់និងមិនយុត្តិធម៌។

សេចក្តីប្រកាសបាននិយាយថា គណៈកម្មការបានត្រួត ពិនិត្យបញ្ជីឈ្មោះអ្នកបោះ ឆ្នោតនិងការបោះឆ្នោត ហើយបានរកឃើញការបន្លំសន្លឹក ឆ្នោត។ សម្ព័ន្ធភាពជាតិដើម្បីលទ្ធិប្រជាធិបតេយ្យបានឈ្នះអាសនៈភាគច្រើននៅក្នុងសភាទាំងពីរ។ យោធាបានចោទប្រកាន់ថា មានការលួចបន្លំសន្លឹកឆ្នោតនៅក្នុងការ បោះឆ្នោតហើយទាមទារឱ្យមានការស៊ើបអង្កេតឡើង វិញ។ ស្ថានភាពអាសន្នត្រូវបានប្រកាសនៅក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី ១ ខែ កុម្ភៈឆ្នាំនេះ ហើយអំណាចរដ្ឋត្រូវបានផ្ទេរទៅជាអគ្គមេបញ្ជា ការនៃសេនាធិការកងទ័ពការ ពារជាតិលោកឧត្តមសេនីយ Min Aung Hlaing។

គណៈកម្មាធិការរៀបចំការ បោះឆ្នោតសហភាពត្រូវបានធ្វើកំណែទម្រង់ដើម្បីចាត់ វិធានការពិនិត្យឡើងវិញនូវដំណើរការនៃការបោះឆ្នោតនៅដើមខែកុម្ភៈ៕

ប្រភព៖ក្រសួងព័ត៌មាន