ប្រទេសសិង្ហបុរីអំពាវនាវអាជីវកម្មទាំងអស់ត្រូវរៀនរស់នៅជាមួយជំងឺកូវីដ-១៩

336

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី លោក Gan Kim Yong បានអំពាវនាវដល់សហគ្រាសនានាឱ្យជួយដល់និយោជិតដែលមានសិទ្ធិទទួលបានវ៉ាក់សាំងទៅទទួលការចាក់វ៉ាក់សាំង និងចូលរួមប្រើប្រាស់ឧបករណ៍ធ្វើតេស្តអង់ទីហ្ស៊ែនរហ័សនៅក្នុងដំណើរការការងារ និងបន្តការរៀបចំការងារដែលអាចបត់បែនបាន។

ថ្លែងនៅឯសភាកាលពីថ្ងៃទី២៦ ខែកក្កដា លោក Gan បាននិយាយថា វិធានការទាំងនេះចាំបាច់នៅពេលដែលប្រទេសសិង្ហបុរីធ្វើដំណើរឆ្ពោះទៅរកការរៀនរស់នៅជាមួយជំងឺរាតត្បាតកូវីដ-១៩ ។

កាសែត The Straits Times បានរាយការណ៍ថា លោកបាននិយាយថា វិធានការគ្រប់គ្រងសុវត្ថិភាពនឹងត្រូវបានបន្ធូរបន្ថយ រួមទាំងការរឹតត្បិតទៅលើការជួបជុំសង្គម និងព្រឹត្តិការណ៍ជាក់លាក់មួយចំនួនដែលនឹងមើលឃើញនូវការកំណត់សមត្ថភាពខ្ពស់ជាងនេះ។

លោកបាននិយាយថា វាមានន័យថា សហគ្រាសអាហារ និងភេសជ្ជៈ ការលក់រាយ និងអាជីវកម្មផ្សេងៗទៀតដែលផ្តល់សេវាកម្មដោយផ្ទាល់ ដូចជាក្លឹបហាត់ប្រាណ និងសេវាកម្មសម្រស់ នឹងទទួលបានមកវិញនូវតម្រូវការនេះ។

លោក Gan បាននិយាយថា ដើម្បីត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ចុងក្រោយនេះ គ្រប់អាជីវកម្មនានាអាចលើកទឹកចិត្ត និងជួយសម្រួលដល់បុគ្គលិកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ខាងវេជ្ជសាស្ត្រ ជាពិសេសអ្នកដែលចូលរួមក្នុងសកម្មភាពចំណុចខ្ពស់ដើម្បីទទួលបានការចាក់វ៉ាក់សាំង។ អ្នកដែលមិនអាចចាក់វ៉ាក់សាំងបាន គួរតែត្រូវបានរៀបចំដាក់នៅកន្លែងដែលមានហានិភ័យទាប។

លោកបាននិយាយថា ការប្រើប្រាស់ឧបករណ៍ធ្វើតេស្តអង់ទីហ្ស៊ែនរហស័ គួរតែត្រូវបានដាក់បញ្ចូលទៅក្នុងដំណើរការការងារ ជាពិសេសសម្រាប់អាជីវកម្មដែលផ្តល់សេវាកម្មជាមួយចំណុចខ្ពស់ ឬអាជីវកម្មដែលមានការផ្លាស់ប្តូរក្រុមកម្មករញឹកញាប់។

ដើម្បីពង្រឹងភាពធន់នៃប្រតិបត្តិការ សហគ្រាសគួរតែបន្តអនុញ្ញាតឱ្យមានការរៀបចំការងារដែលអាចបត់បែនបាន ហើយដាក់ផែនការបន្តអាជីវកម្មរបស់ខ្លួន។

លោក Gan ក៏បាននិយាយផងដែរថា គ្រប់អាជីវកម្មទាំងអស់គួរតែត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរផ្សេងៗទៀតនៅក្នុងវិធានការបង្ការជំងឺកូវីដ-១៩ ៕

ប្រភព៖ក្រសួងព័ត៌មាន