ភ្នំពេញ៖ ស្ត្រីម្នាក់បានតាមទាន់ប្ដីកំហូចរបស់ខ្លួនលួចលាក់នាំស្រីស្នេហ៍ទៅជួលបន្ទប់រស់នៅជាមួយគ្នាយ៉ាងរំភើយស្ងាត់ៗស្មានតែប្រពន្ធអត់ដឹង ស្រាប់តែដល់ពេលតាមទាន់ រត់ចែកជើងគ្នា បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកជួយអន្តរាគមន៍ទាំងយប់។
ហេតុហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៩នឹង៣០នាទីយប់ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅទី០៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុការណ៍ គេបានឃើញបុរសម្នាក់នាំស្រីស្នេហ៍របស់ខ្លួនមកជួលបន្ទប់រស់នៅតែពីនាក់ក្បត់ទាំងចិត្តក្បត់ទាំងខ្លួនប្រពន្ធដើមរស់នៅយ៉ាងរំភើយ រហូតមកដល់យប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ ស្រាប់តែប្រពន្ធដើមតាមទាន់ប្តីកំហូចកំពុងតែអង្គុយកោសខ្យល់ឱ្យស្រីស្នេហ៍យ៉ាងល្អូកល្អឺនជាមួយនឹងគ្នា ខណៈពេលនោះក៏បានផ្ទុះជាហិង្សាប្រតាយប្រតប់គ្នាបង្កឲ្យមានការភ្ញាក់ផ្អើលទៅដល់ប្រជាពលរដ្ឋនៅក្នុងភូមិ នាំគ្នាមកចោមរោមមើលហើយរាយការណ៍ជូនទៅសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកជួយធ្វើអន្តរាគមន៍ ។
ក្រោយពីបានទទួលដំណឹងនេះភ្លាមកម្លាំងសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ជួយធ្វើអន្តរាគមន៍ និងឃាត់ខ្លួនអ្នកទាំងបីយកមកកាន់ប៉ុស្តិ៍នគរបាលចោមចៅទី០៣ ធ្វើការសួរនាំ និងអប់រំឲ្យភាគីទាំងបីចចារសម្របសម្រួលគ្នា ដើម្បីបញ្ចប់រឿង។
រាយការណ៍ដោយ-P.23