លោក ហុង ដា ព្យាយាមលេបថ្នាំសម្លាប់ខ្លួនឯងទាល់តែបានសម្រេច

343

បន្ទាយមានជ័យ៖ យុវជនម្នាក់ព្យាយាមសម្លាប់ខ្លួនឯងទាល់តែបានសម្រេច ខណៈប៉ុនប៉ងសម្លាប់ខ្លួនជាច្រើនដង តែត្រូវបានសាច់ញាតិជួយទាន់ពេលវេលា តែលើកក្រោយនេះ សម្រេចចិត្តលេបថ្នាំកណ្តុរ គ្មានអ្នកដឹង ក៏ស្លាប់បានសម្រេចតែម្តង ហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ នៅភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា៖ ជនរងគ្រោះឈ្មោះ ហុង ដា ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

តាមឲ្យដឹងពីឪពុកជនរងគ្រោះបានប្រាប់ឲ្យដឹងថា កូនប្រុសរបស់គាត់កន្លងទៅធ្លាប់ប៉ុនប៉ងសម្លាប់ខ្លួនជាច្រើនលើក រួចមកហើយ តែត្រូវបងប្អូនជួយទាន់ពេលវេលា។ មុនកើតហេតុគាត់បានឮសំឡេងកូនក្អួតជាច្រើនដង តែមិនបានចាប់អារម្មណ៍ថាកូន លេបថ្នាំកណ្តុរទេ ពេលក្អួតរួចកូនប្រុសគាត់បានឡើងទៅដេកនៅលើផ្ទះដេកម្នាក់ឯង។ លុះព្រឹកឡើងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ គាត់ជាឪពុកបានទៅទិញ អេដចាយ ស្រាប់តែប្អូនស្រីរបស់គាត់ទូរស័ព្ទប្រាប់ថា កូនប្រុសបានស្លាប់បាត់ហើយ ដោយសារលេបថ្នាំកណ្តុរ ។

ក្រោយពីសមត្ថកិច្ចបានចុះទៅពិនិត្យសព ឃើញថាសពពិតជាបានធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែន រួចប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ និងរូបភាព៖ សៅ នៅ